ខេត្តក្រចេះ៖ ឧបករណ៍បទល្មើសនេសាទតាមដងទន្លេមេគង្គជាច្រើនប្រភេទត្រូវកម្លាំងសហការណ៍របស់ខណ្ឌរដ្ឋបាលជលផលខេត្តបង្ក្រាបយកមកដុតបំផ្លាញចោល។
ការចុះបង្ក្រាបនោះកម្លាំងសហការបានធ្វើឡើងនៅថ្ងៃទី១៦ .១៧ ខែកញ្ញា ឆ្នាំ២០២៣នេះកម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតខេត្តក្រចេះ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលថ្មគ្រែ និងសហគមន៍នេសាទ សរុបចំនួន០៩នាក់ ប្រើប្រាស់ទូកម៉ាសុីនចំនួន០៣គ្រឿង ចុះល្បាតត្រួតពិនិត្យ បង្ក្រាបបទល្មើសនេសាទតាមដងទន្លេមេគង្គ ក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតមមិនមានបទល្មើសនោះទេ។
ឯនៅក្នុងការចុះបង្ក្រាបនោះដែរទទួលបានលទ្ធផល
នៅក្រៅតំបន់អភិរក្សសត្វផ្សោតនោះមន្ត្រីខណ្ឌរដ្ឋបាលចលផលក្រចេះ និងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ រួមសហការ
ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆ្លូង ក្រុមប្រឹក្សាឃុំ និងសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសជលផលនៅកន្លែងនេសាទបឹងកញ្ជនជ័យ ទួលសោយ និងនៅតាម
ទំនាបលិចទឹក ក្នុងភូមិថ្មីទី១-ទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ហើយសម្រចបានលទ្ធផល
ដូចខាងក្រោម៖
ទី១.បានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់រួមមានៈ
របាំងស្បៃមុងចំនួន២៩ខ្សែ មានប្រវែង១៦៤០ម៉ែត្រ។
លូស្បៃមុងចំនួន ៣២មាត់លូរបាំងសាច់អួននីឡុង ចំនួន០១ខ្សែ ប្រវែង១៥០ម ក្រលា០២សុំង់ទីម៉ែត្រ
លបរ៉ាវចំនួន៤គ្រឿង ក្រឡាទំហំ២សង់ទីម៉ែត្រ
បង្គោលចម្រឹងប្ញស្សីចំនួន២៥០ដើម។
ទី២.ក្នុងនោះក៏បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ
៣៥០គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញដែរ។
ឧបករណ៍នេសាទដែលចុះរុះរើបាននោះក៏ត្រូវបានដុតកម្ទេចបំផ្លាញ់ចោលទាំងអស់ផងដែរ៕ ដោយ៖ ជីវ័ន្ត