ទឹកហក់ឡើងជិតកម្រិតប្រកាសអាសន្នហើយ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏ជន់លិច

ចែករំលែក៖

ខេត្តក្រចេះ៖ ឃុំចំនួន២ស្មើនិង៧ភូមិ

បានរងការជន់លិចពីជំនន់ទឹកភ្លៀងខណៈមេឃបន្តធ្លាក់ភ្លៀងបន្តបន្ទាប់បណ្តាលអោយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងផលប៉ះពាល់។

ប្រភពថាផ្លូវលំ ជាច្រើននិងដំណាំ រួមផ្សំផ្ទះសម្បែងប្រជាពល
រដ្ឋផងស្ថិតនៅភូមិបុសលាវក្រោម ភូមិព្រែកកូវ ភូមិព្រែកតាឣាំ ភូមិតាលុស និងភូមិព្រះគន្លង ចំនួន៤៤គ្រួសារ
រង់ការជន់លិច ដោយសារទឹកជំនន់ហក់ឡើង
កម្ពស់ទឹកលើផ្លូវលំប្រវែង៨០០ម៉ែត្រ
ទំនប់ប្រកិះប្រវែង១០ ម៉ែត្រច្រោះដាច់ លិចដំណាំស្រូវ១៨ហិកតា រីឯសត្វពា
ហនៈមួយចំនួនក៏បានជំលៀសទៅ
កាន់ទីទួលសុវត្ថិភាពផងដែរ ។

របាយការណ៍បឋមកម្ពស់ទឹកនៃមន្ទីរធនធានទឹក ទឹកទន្លេមេគង្គនៅតែបន្តហក់ឡើងជិតដល់កំរិតការប្រកាសអាសន្ន គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣កម្ពស់ទឹកហក់ឡើង
២០,០៥ម៉ែត្រ ខណៈកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ ។

...

ដោយឡែកនៅឃុំដារ ក៏បានរងផលប៉ះពាល់ចំនួន២ភូមិផងដែរ ដោយមានលិចផ្លូវលំ ១១០០ ម៉ែត្រ ៕ ដោយ ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print