បុរសម្នាក់ដឹកកូនមកលោតទឹកលើស្ពានជ្រោយចង្វាដោយសារតូចចិត្តរឿងប្រពន្ធមកធ្វើការនៅភ្នំពេញ អស់រយៈពេលជាច្រើនខែមិនត្រឡប់ទៅផ្ទះ

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​ម្នាក់​មានវិបត្តិតូច​ចិត្ត​ប្រពន្ធ​រត់​ចោល​ មកធ្វើ​ការ​នៅ​ភ្នំពេញ​មិន​ឃេីញ​ត្រលប់​ទៅ​វិញ​ តូច​ចិត្ត​ផឹក​ស្រា​ថ្នាំ​អស់​មួយដប​ស្រវឹង​ ក៏លួចម៉ូតូពូ​ ជិះឌុបកូនប្រុសអាយុ៣ឆ្នាំមកលោតទឹកនៅស្ពាន​ជ្រោយ​ចង្វារ​ ផ្អេីល​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឃាត់ទាន់​ពេល​វេលា។

ហេតុការណ៍​នេះ​ដែរ​បាន​កើត​ឡ
ឡេីង​កាល​ពី​វេលាម៉ោង​១០:២០នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ នៅ​លេី​ស្ពាន​ជ្រោយចង្វា​ថ្មី​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។

បុរស​ដែរ​ជិះ​ម៉ូតូ​ឌុប​កូន​មក​លោត​ទឹក​​នោះ​ មាន​ឈ្មោះ​ ខុន​ អាយុ៣០ឆ្នាំ​ មុខ​របរ​ កសិករ​ ចំណែក​ប្រពន្ធ​ឈ្មោះ​ ទុំ​ ជាបុគ្គលិក​ហាង​ ស្នាក់នៅ​ ភូមិ​ខ្ពប​ ឃុំខ្ពប​ ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ទាំង​ពីរ​នាក់​មានកូនប្រុស២នាក់​ក្នុង​បន្ទុក​គ្រួសារ​។

ប្រភព​ពី​បុរស​ខាង​លើ​បាន​ប្រាប់​អោយ​ដឹងថា​ ប្រពន្ធ​របស់​គាត់​បាន​ចេញ​ស្រុក​មក​ធ្វេី​ការ​ការ​នៅ​ភ្នំពេញ​ ម្តុំ​ ផ្លូវ​OCIC ជ្រោយចង្វា​រ​ អស់​រយៈ​ពេល​ជិត​មួយ​ខែ​ មិនឃើញ​ត្រលប់​ទៅ​ផ្ទះវិញ​ទេ​ ។ ហេីយ​ប្រពន្ធ​គាត់​បាន​ ប្រាប់​ថាមក​ធ្វេី​ជាបុគ្គលិក​លាង​ចាន​ ប៉ុន្តែ​ពេល​គាត់​សួរ​នាំ​អ្នក​ស្គាល់​ ទេីប​ដឹងថា​ប្រពន្ធ​គាត់​កុហក​ ដោយ​គាត់​មិន​ដឹង​ថា​ធ្វើ​ការ​អ្វី​អោយ​ពិតប្រាកដ​នោះ​ទេ​ ។ ពេល​គាត់​ហៅ​ប្រពន្ធ​ត្រលប់​ទៅ​ផ្ទះ​វិញ​ ក៏​ប្រព​ន្ធ​គាត់​មិនព្រម​ត្រលប់មកវិញ​ និង​ ថែមទាំង​ផ្តាច់​ការ​ទាក់ទង​ ទូរស័ព្ទគាត់​ក៏​ទាក់ទង​លងបាន​ ទេីប​នៅ​ថ្ងៃ​កេីត​ហេតុ​ គាត់​បាន​ផឹក​ស្រា​ថ្នាំ​អស់​១ដប​ ស្រវឹង​ស្រឿងៗ​ ក៏លួច​យក​ម៉ូតូ​ ម៉ាក​ ហុងដា​ គុប​ ស៊េរីចាស់​ របស់​ពូ​ ​ចត​នៅ​មុខផ្ទះ​ ដឹកកូនប្រុស​តូច​អាយុ​៣ឆ្នាំ​ គោលបំណង​មកលោត​ទឹក​សម្លាប់​ខ្លួន​នៅ​លេី​ស្ពាន​ជ្រោយចង្វា​ ។

សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹងថា​បន្ទាប់​ពី​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ សមត្ថកិច្ច​បាន​ឡើង​ទៅ​កន្លែង​កេីត​ហេតុ​ ក៏​ឃេីញ​បុរស​ខាង​លើ​ បម្រុង​លេីក​កូន​ប្រុស​តូច​អាយុ​៣ឆ្នាំ​ ដែរមាន​របួសរយៈកែង​ជេីង​ខាង​ស្តាំ​ លោត​ទឹក​សម្លាប់​ខ្លួន​ ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​នៃ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ស្រះចក​ បាន​ចូលអន្តរាគមន៏​ឃាត់​ និង​ នាំ​ចុះ​ មកខាង​ក្រោម​គល់​ស្ពាន​ខាង​កេីត​ ចំណុច​រង្វង់​ព្រហ្ម​មុខ​បួន​ ធ្វើ​ការ​សួរ​នាំ​ ។

បន្ទាប់​ពី​ស្តាប់​មូលហេតុ​របស់​បុរស​ខាង​លេី​នោះ​រួច​មក​ សមត្ថកិច្ចក៏​​បាន​និយាយ​ពន្យល់​ ណែនាំ​ និង​ លេីក​ទឹក​ចិត្ត​ រហូត​បុរស​នោះយល់​ និង​ សន្យា​មិនធ្វើ​បែបនេះទៀតទេ​ ។ ហើយ​សមត្ថកិច្ច​បាន​ជូន​លុយ​មួយ​ចំនួន​អោយបុរស​ខាង​លើ​ ដេីម្បី​ទិញ​ថ្នាំលាបរបួសជេីង​កូន​ ប្រុស​ផងដែរ។

...

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការទាក់ទងទៅរកសាច់ញាតិដើម្បីមកទទួលបុរសរូបនោះជាមួយនឹងកូនប្រុសអាយុ 3 ឆ្នាំនេះដើម្បីយកត្រឡប់ទៅផ្ទះវិញ៕ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print