អាជ្ញាធរខណ្ឌមានជ័យ​ នាំខ្លួនមនុស្សចំនួន២៣នាក់ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ​ ខណៈក្រុមនេះច្រើនបង្កអសន្តិសុខក្នុងមូលដ្ឋាន

ចែករំលែក៖

​    ភ្នំពេញ​ ៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ បានចុះនាំខ្លួនមនុស្សដែលដេកតាមទីសាធារណៈគ្មានគោលដៅពិតប្រាកដចំនួន២៣នាក់​ យកទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ​ ដោយពួកគាត់តែងតែបង្កភាពអសន្តិសុខក្នុងមូលដ្ឋានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​ ។

  យុទ្ធនាការក្នុងការចាប់ប្រមូលក្រុមមនុស្សសមាសភាពមិនល្អនេះគឺធ្វើឡើងនៅវេលាថ្ងៃត្រង់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣​ នៅក្រោយអតីតឡឥដ្ឋផ្លូវ ៦០ ម៉ែត្រ និងក្នុងបរិវេណវត្តចាក់អង្រែលើ​ ស្ថិតក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​

    ក្នុងប្រតិបត្តិការ​នេះ​ ដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ និងលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ​ ព្រមទាំងមន្ត្រីមូលដ្ឋានជាច្រេីនចូលរួមផងដែរ​ ។ ចំពោះមនុស្សទាំង ២៣ នាក់នេះគឺសុទ្ធសឹងបង្កភាពអសន្តិសុខក្នុងមូលដ្ឋានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទៀតផង។

    ជាមួយគ្នានោះ​ លោក កែវ សាវឿន ជាចៅសង្កាត់ចាក់អង្រែលេី​ ក៏បានថ្លែងអំណរគុណដល់លោកអភិបាលខណ្ឌមានជ័យ​ ព្រមទាំងលោកអភិបាលរងខណ្ឌដែលដឹកនាំកម្លាំងចុះប្រមូលក្រុមមនុស្សសមាសភាពមិនល្អយកទៅអប់រំឲ្យក្លាយទៅជាមនុស្សល្អ និងចេញពីមន្ទីរអប់រំគួរចូលផ្ទះសម្បែងជួបជុំគ្រួសារវិញទើបល្អ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print