លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ រក្សាចាស់ បង្កើនថ្មី!

ចែករំលែក៖

ភ្នំពេញ ៖ រក្សាចាស់ បង្កើនថ្មី! នេះជាប្រសាសន៍ របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ខណៈដែលលោករដ្ឋមន្ត្រីបានអញ្ជើញជួបសំណេះសំណាលជាមួយទីប្រឹក្សាក្រសួងព័ត៌មាន។

   លោករដ្ឋមន្ត្រី បានលើកឡើងថា ៖ ទីប្រឹក្សាក្រសួងព័ត៌មានទាំងអស់គឺលោកផ្តល់ជាអនុសាសន៍អោយមានភារកិច្ចដើម្បីពិនិត្យលើផែនការសកម្មភាពការងាររបស់ក្រសួង និងកិច្ចការដែលទីប្រឹក្សាក្រសួងទាំងអស់អាចចូលរួមក្នុងការកសាងក្រសួងព័ត៌មានទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាប្រកបដោយសកម្ម បុរេសកម្ម អន្តរសកម្ម ប្រសិទ្ធភាពនិងគុណភាព។ 

    លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា ៖ ក្រសួងព័ត៌មាននឹងរៀបចំឱ្យមានស្តង់ដារប្រតិបត្តិលើក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មានអនុវត្តនៅទូទាំងប្រទេស ដើម្បីលើកដំកើងតម្លៃអ្នកសារព័ត៌មាន និងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលលើការបង្កើនធនធានមនុស្សតាមរយៈការផ្សព្វផ្សាយព័ត៌មានពិត រហ័ស និងមានខ្លឹមសារល្អ។

   ចំពោះករណីធ្វើបណ្ណថ្មី លោករដ្ឋមន្ត្រីតម្រូវអោយមានការត្រួតពិនិត្យលើសមត្ថភាព ចំណេះដឹង ឬឆ្លងកាត់វគ្គសិក្សាផ្នែកសារព័ត៌មាន សំខាន់យល់ពី តួនាទី ភារកិច្ច ក្រមសីលធម៌ វិជ្ជាជីវៈ របបសារព័ត៌មាន បើខ្វះផ្នែកនេះមិនត្រូវចេញបណ្ណដាច់ខាតដល់អ្នកថ្មីៗ។ 

    លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់ទុកថា៖ ទីប្រឹក្សា មន្ត្រីចាស់ទុំ ជាចន្ទល់ដ៏រឹងមាំសម្រាប់ផ្តល់បទពិសោធន៍ដល់មន្ត្រីក្រោយៗ ដើម្បីធ្វើអោយព័ត៌មាន របស់ស្ថាប័នជាតិដើរតួនាទីដ៏សំខាន់ជាងគេ ហើយមានគុណភាព សារសំខាន់ដល់ជាតិ ៕ ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print