ផ្លូវ១ខ្សែប្រវែងជិត១០គីឡូម៉ែត្រស្របមាត់ស្ទឹងរហាត់ទឹកនិងបត់ត្រង់ដែលរងការខូចខាតដោយទឹកជំនន់ពលរដ្ឋអំពាវនាវដល់មន្ត្រីជំនាញជួយជួសជុល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ផ្លូវ១ខ្សែប្រវែងជិត១០គីឡូម៉ែត្រស្របមាត់ស្ទឹងរហាត់ទឹកនិងបត់ត្រង់ដែលរងការខូចខាតដោយទឹកជំនន់រយៈពេល២ឆ្នាំប្រជាពលរដ្ឋជួបការលំបាកទៅមកដែលស្ថិឃុំរហាត់ទឹក ឃុំបត់ត្រង់ ស្រុកមង្គលបូរី
ទឹកជំនន់បានបំផ្លាញប្រជាពលរដ្ឋបានអំពាវនាវដល់មន្ត្រីជគនាញជួយជុលដោយពួកគាត់លើកឡើងថាមានការជួបការលំបាក់ធ្វើដំណើរទៅមកនៅរដូវវស្សាជាពិសេសសិស្សានុសិស្សទៅសិក្សាជាងនេះទៅទៀតបើមានបញ្ហាជួបនៅគ្រោះអាសន្នមានជំងឺបន្ទាន់យប់ព្រលប់ដូចជាស្ត្រីឆ្លងទន្លេ ឫបញ្ហាផ្សេងៗទំរាំយកអ្នកជំងឺដល់មន្ទីពេទ្យ
អាចនិងគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺផងដែរ។
ស្នើសុំអោយអភិបាលស្រុកនិងខេត្តមន្ទីស្ថាប័នពាក់ព័ន្ធមេត្តាជួយមើលនិងដោះស្រាយជូនប្រជាពលរដ្ឋបើមិនទាន់កសាងត្រូវជួសជុលរឺសម្រួលអោយប្រជាពលរដ្ឋធ្វើដំណើទៅមកបណ្ដោះអាសន្នបានស្រួលផង។
លោក ពិន សេងហាប់ អភិបាលរងស្រុកមង្គលបូរីបានប្រាប់ថា៖ផ្លូវ១ខ្សែស្របមាត់ស្ទឹងឃុំរហាត់ទឹកភ្ជាប់ទៅឃុំបត់ត្រង់ជាង៨គីឡូម៉ែត្រដែលរងការខូចខាតដោយទឹកជំនន់កាលពីឆ្នាំមុននោះ ឃើញអភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំមន្ទីជំនាញចុះមកពិនិត្យហើយអាចជួសជុលឬកសាងនៅពេលខាងមុខនេះតែមិនទាន់ដឹងនៅពេលណាអោយបានច្បាស់នៅឡើយទេព្រោះផ្លូវ១ខ្សែនេះគ្រប់ដោយមន្ទីអភិវឌ្ឍន៍ជនបទខេត្ត។
លោក ជា យុទ្ធារុណ ប្រធានមន្ទីអភិវឌ្ឍន៍និងជនបទខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ផ្លូវ១ខ្សែប្រវែងជិ១០គីឡូម៉ែត្រតភ្ជាប់ពីឃុំរហាត់ទឹកមកឃុំបត់ត្រង់ស្របមាត់ស្ទឹងខាងកើតដែលរងការខូចខាតដោយទឹកជំនន់២ឆ្នាំកន្លងទៅជាប់គ្នានោះមន្ទីជំនាញបានធ្វើរបាយការណ៍ស្នើទៅក្រសួងបានចុះសិក្សាគម្រោងកសាងឡើងវិញនៅអំឡុងឆ្នាំ២០២៣.២០២៧ក្នុងចំណោមចំនួន១៩ខ្សែប្រវែងជិត៣០០គីឡូម៉ែត្រទូរទាំងខេត្តបន្ទាយមានជ័យ៕ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print