ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានខណ្ឌដូនពេញបង្ក្រាបជាក់ស្តែងនៅពេលដែលជនសង្ស័យរូបនោះកំពុងធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀន កាលពីម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រោយស្ថានទូតបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បើតាមលោកវរសេនីយ៍ត្រី លក សួស្តី អធិការរងនគរបាលទទួលបន្ទុកប្រឆាំងគ្រឿងញៀនខណ្ឌដូនពេញបានប្រាប់អោយដឹងថា ដោយទទួលបានព័ត៌មានអំពីការចរាចរណ៍គ្រឿងញៀននៅម្តុំក្រោយស្ថានទូតបារាំងនេះ កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានចុះទៅបង្ក្រាបបានភ្លាមៗ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឈឿន ណារិន ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ ដកហូតបានក្រាមសថ្លាសង្ស័យគ្រឿងញៀនចំនួន៧កញ្ចប់តូច ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ចូនមកប៉ុស្តិ៍នគរបាលស្រះចកដើម្បីសួរនាំ រួច
បញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញចាត់ការបន្តតាមនីតិវិធី៕ដោយ៖ជ្រោយពេជ្រ