អាវុធរបស់រុស្ស៊ីមិនចេះរីងស្ងួតនោះឡើយ ដោយបានសម្រេចបង្កើនការផលិតអាវុធទំនើបៗ កើនឡើងដល់ទៅ១០ដង ដើម្បីបំពេញតម្រូវការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។
នៅថ្ងៃទី 19 ខែកញ្ញា លោក Bekhan Ozdoev មន្ត្រីនៃ Rostec ដែលជាក្រុមហ៊ុនផលិតអាវុធដ៏ធំបំផុតរបស់រុស្ស៊ី បាននិយាយថា បរិមាណផលិតអាវុធរបស់ក្រុមនេះបានកើនឡើងពី 2 ទៅ 10 ដង។ ចំណែកប្រភេទអាវុធខ្លះផ្តល់ទិន្នផលដល់ទៅរាប់សិបដង។
ជាពិសេស យោងតាមលោក Ozdoev មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការផលិតរថក្រោះ រថពាសដែក គ្រាប់រ៉ុក្កែត កាំភ្លើងធំ មីស៊ីលផ្លោងរយៈចម្ងាយខ្លី Iskander Pantsir និងប្រព័ន្ធមីស៊ីលពីដីទៅអាកាសរយៈចម្ងាយមធ្យម Kinzhal hypersonic ។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីទិន្នផលសព្វាវុធសរុបនោះទេ។
ក្រុមហ៊ុន Rostec បង្ហាញសព្វាវុធនៅឯការតាំងពិព័រណ៍ដែលធ្វើឡើងក្នុងប្រទេសរុស្ស៊ី។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឱ្យបង្កើនការផលិតដើម្បីធានាថា ទីក្រុងមូស្គូ សម្រេចបាននូវគោលដៅរបស់ខ្លួន នៅក្នុង “ប្រតិបត្តិការយោធាពិសេស” នៅអ៊ុយក្រែន ក្នុងបរិបទដែលលោកខាងលិចផ្តល់ឱ្យទីក្រុងកៀវនូវសព្វាវុធមានតម្លៃរាប់ពាន់លានដុល្លារ និងដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកលើសេដ្ឋកិច្ច រុស្ស៊ី។
ក្រុមហ៊ុន Rostec គឺជាក្រុមហ៊ុនមួយនៅក្នុងបញ្ជីទណ្ឌកម្មលោកខាងលិចដែលដំណើរការដោយលោក Sergei Chemezov ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។
ក្រសួងរតនាគារសហរដ្ឋអាមេរិកធ្លាប់បានវាយតម្លៃ Rostec ថាជាមូលដ្ឋានគ្រឹះនៃវិស័យផលិតកម្ម បច្ចេកវិទ្យា ឧស្សាហកម្ម និងការពារជាតិរបស់រុស្ស៊ី៕ ដោយធីរីណា
រូបថត: Giaothong