សម្រេចឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធបទល្មើ ប្រើល្បិចឆបោកប្រាក់ សម្រាប់រត់ការដោះលែងជនជាប់ចោទ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ ស៊ិន សុវណ្ណរ័ត្ន សម្រេចឃុំខ្លួនជនត្រូវចោទម្នាក់ ពាក់ពន្ធករណីប្រើល្បិច ឆបោក យកប្រាក់ពីសាច់ញាតិរបស់ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ដោយជាប់ ពាក់ព័ន្ធគ្រឿងញៀន ។

ជនត្រូវចោទមានឈ្មោះ អ៊ិន វុទ្ធី ភេទប្រុ ស អាយុ៥៣ ឆ្នាំ មុខរបរ ជាកសិករ មានទីលំនៅបន្ទប់ជួលលេខ ១១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ សំណុំរឿងជនត្រូវចោទខាងលើនេះបានស្ថិតនៅលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ រួចចោទប្រកាន់ជាផ្លូវការ។

បើតាមគេហទំព័រហ្វេសប៊ុករបស់កងរាអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះជាផ្លូវការថា ស្តាប់ការរៀបរាប់របស់ជនរងគ្រោះ កាល ពីថ្ងៃទី៣០ ខែសីហា​ ឆ្នាំ២០២៣ ​ខ្លួន និងកូនស្រី បានជួបនឹងជនសង្ស័យនៅមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយរូបគេបានដើរមកប្រាប់ថា គេជាអ្នករត់ការដោះលែងអ្នក ទោសជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ។ 

បន្ទាប់មកខ្លួនក៏ពឹងពាក់ជនសង្ស័យរូបនោះឲ្យជួយដោះស្រាយរឿង កូនប្រុសខ្លួនម្នាក់ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿញៀន កងរាជអាវុធ ហត្ថរាជធានីភ្នំពេញឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដោយជនសង្ស័យបានសួរខ្លួនថា មានលទ្ធភាពប៉ុន្មានសម្រាប់ធ្វើការដោះស្រាយជាមួយសមត្ថកិច្ច ។​ បន្ទាប់មកខ្លួនបានប្រគល់លុយឲ្យទៅជនសង្ស័យចំនួន ៦សែនរៀលសិន និងក្រោយមកក៏ធ្វើការផ្ញើលុយចំនួន ១លាន ៤សែនរៀល និងផ្ញើជាបន្តបន្ទាប់ ទៀត តាមរយៈលេខទូរស័ព្ទរបស់ជនសង្ស័យ ដោយជនសង្ស័យសន្យាថានឹងជួយដោះស្រាយជាមួយតុលាការ ដើម្បីជួយឲ្យកូនខ្លួនរួចទោសចេញមកវិញ ។ បន្ទាប់ពីទទួលបានលុយរួចហើយ ជនសង្ស័យបានបិទទូរស័ព្ទមិនអាចទំនាក់ទំនងបាន ពេលនោះទើបខ្លួនដឹងថាបានចាញ់បោកជនសង្ស័យ ។ រហូតមកដល់ថ្ងៃទី ១៥ ខែកញ្ញា​ ឆ្នាំ២០២៣ ខ្លួនរួមជាមួយសាច់ញាតិ ក៏បានប្តឹងទៅ កាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយបានធ្វើការណាត់ជួបជាមួយជនសង្ស័យតាមរយៈបណ្តាញសង្គម តេឡេក្រាម ដោយឲ្យមកជួបគ្នានៅណុចស្ថានីយ៍ប្រេងឥន្ធនៈ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន ហើយជនសង្ស័យក៏បានមកតាមការណាត់ជួប ទើបត្រូវកម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនជន សង្ស័យម្នាក់នោះ ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ។

 នៅចំពោះមុខជនសង្ស័យ អ៊ិន វុទ្ធី បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើល្មើស ដូចការចោទប្រកាន់របស់ជនរង គ្រោះប្រាកដមែន ។

បច្ចុប្បន្នជនត្រូវចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print