ខេត្តកំពង់ស្ពឺ÷ អាជ្ញាធរខេត្តកំពង់ស្ពឺព្រមទាំងមន្ទីរពាក់ព័ន្ឋជុំវិញខេត្តនិងតាមបណ្តាវត្តអារាមក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺបានវាយស្គរអបអរសាទរខណៈដែលប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភលោក។
ការទូងស្គរអបអរសាទរខណៈដែលប្រាសាទកោះកេរត្រូវបានដាក់ចូលជាសម្បត្តិពិភពលោកនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៣នៅតាមមន្ទីររៀងៗខ្លួន។
លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបាននិយាយថា នៅពេលនេះអាជ្ញាធរខេត្តកំពង់ស្ពឺនិងមន្ទីរពាក់ព័ន្ឋខេត្តបានប្រារព្ធពិធីវាយនិងទូងស្គរគឺដើម្បីអបអរសាទរដែលពិភពលោកទទួលស្គាល់និងដាក់ប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ទាំងអាជ្ញាធរខេត្តក៏ដូចជាបងប្អូនប្រជាពលរដ្ឋបាននាំគ្នាអបអរសាទរនៅតាមលំនៅឋាននិងតាមវត្តអារាមនានាក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺទាំងមូលបានប្រារព្ធធ្វើពិធីអបអរនេះគ្រប់ៗគ្នា។
លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបាននាំមន្ត្រីរាជការខេត្តប្រារព្ធពិធីវាយឃ្មោះទូងស្គរព្រមទាំងស្រែកជ័យឃោសអបអរសាទរទាំងទឹកមុខសប្បាយរីករាយ៕ដោយ÷ចន្ទ លីហ្សា