ក្រុមមេឃខៀវ Manchester City បានតាមពីក្រោយពេលដែលក្រុមភ្ញៀវនាំមុខ ហើយ Julian Alvarez រកបាន២គ្រាប់នៅតង់ទី២ ខណៈដែលក្រុមរបស់លោក Pep Guardiola បានចាប់ផ្តើមការពារតំណែងជើងឯក Champions League ជាមួយនឹងជ័យជម្នះលើក្រុមជើងឯកស៊ែប៊ី Red Star Belgrade ក្នុងលទ្ធផល៣ទល់១កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៣។
អ្នកឈ្នះពានរង្វាន់អឺរ៉ុបក្នុងឆ្នាំ១៩៩១ Red Star បានរកគ្រាប់បាល់នាំមុខដ៏ល្អមួយ នៅពេលដែលកីឡាករ Osman Bukari ស៊ុតបញ្ចូលទីនៅនាទីទី៤៥ជិតនឹងចប់ការប្រកួតក្នុងតង់ទី១ទៅហើយ។ ប៉ុន្តែ Man City បានប្រើពេលតិចជាង៩០វិនាទីដើម្បីតាមស្មើ និងយកឈ្នះ ខណៈដែល Alvarez បានស៊ុតបញ្ចូលទី២គ្រាប់នៅនាទីទី៤៧ និងនាទីទី៦០ ផុតដៃអ្នកចាំទី Omri Glazer របស់ក្រុមRed Star។
គ្រាប់បាល់១គ្រាប់ចុងក្រោយរបស់ Rodri គឺជាគ្រាប់បាល់ទី៣ ក្នុងការប្រកួតនេះ។ ខ្សែបម្រើសញ្ជាតិអេស្បាញរូបនេះបានធានាថាMan City បានបោះជំហានដំបូងដ៏ជោគជ័យឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃរដូវកាលនេះនៅ Wembley ដោយស៊ុតបញ្ចូលទីទី៣របស់ពួកគេ។ ក្រុមម្ចាស់ផ្ទះសមនឹងទទួលបានជ័យជម្នះរបស់ពួកគេ តាមរយៈសំឡេងកញ្ចែចុងក្រោយ ពួកគេបានកាន់កាប់បាល់៧៧% ពេលប្រកួតជាមួយក្រុម Red Star។
អស់រយៈពេល៤៥នាទី អ្នកចាំទីរបស់ Red Star Belgrade បានបង្កើតភាពរអាក់រអួលក្នុងចំណោមអ្នកគាំទ្រ Man City ដែលម្ចាស់ក្លិប Manchester United បានកាន់កាប់ក្លិបនេះផងដែរ។ ការប្រកួតនេះគឺក្រុម Red Star ដែលកាន់កាប់ដោយត្រកូលGlazer និងជាក្រុមនៅស៊ែប៊ីដែលមិនបានប្រកួតក្នុងប្រទេសអង់គ្លេសចាប់តាំងពីឆ្នាំ១៩៧៣មកម្ល៉េះ ៕ (រូបភាព ៖ BBC Sport)