បុរសជាប្តីកាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាម ព្រោះភ្លើងប្រច័ណ្ឌ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្ត្រីម្នាក់ត្រូវបានជនសង្ស័យជាប្តីកាប់ ជាច្រើនកាំបិតបណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមដល់អ្នកភូមិ។

ហេតុការណ៍ឃាតកម្មដ៏រន្ធត់នេះ កើតឡើងវេលាម៉ោងប្រមាណ៥និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិតនៅចំណុចភូមិនាងសល្ងាច ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពពីសម្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ប៊ុន សយ ភេទប្រុស (ជាប្តី) អាយុ៤៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានកាប់ទៅលើជនរងគ្រោះឈ្មោះ សោម សុជា ភេទស្រី (ជាប្រពន្ធ) អាយុ៤៤ឆ្នាំ នៅភូមិជាមួយគ្នា បណ្តាលឲ្យស្លាប់នៅនឹងកន្លែង មូលហេតុ ប្រច័ណ្ឌ។

...

គួរបញ្ជាក់ផងដែរក្នុងករណីនេះ ពេលទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print