លោក Vincenzo Montella ជនជាតិអ៊ីតាលីត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិទួរគីកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី២១ ខែកញ្ញាដោយសហព័ន្ធបាល់ទាត់ទួរគី (TFF) បន្ទាប់ពីគាត់បានចែកផ្លូវជាមួយលោក Stefan Kuntz ជនជាតិអាល្លឺម៉ង់។
ការចាកចេញរបស់លោក Kuntz នៅសប្តាហ៍នេះបានកើតឡើងបន្ទាប់ពីអ្នកគ្រប់គ្រងបានរិះគន់កីឡាកររបស់គាត់បន្ទាប់ពីចាញ់ជប៉ុនក្នុងការប្រកួតមិត្តភាព ៤–២។
លោក Montella វ័យ៤៩ឆ្នាំបានបង្វឹកក្លិបទួរគី Adana Demirspor អស់រយៈពេល២ឆ្នាំរហូតដល់ខែមិថុនាឆ្នាំនេះ ដោយធ្លាប់បានដឹកនាំក្លិប AC Milan របស់អ៊ីតាលី, ក្លិប Fiorentina និង Sevilla របស់អេស្ប៉ាញ។
សហព័ន្ធបាល់ទាត់ទួរគី TFF បានប្រកាសថា លោក Montella នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយប្រទេសទួរគីនៅក្នុងពិធីមួយនៅទីក្រុងអ៊ីស្តង់ប៊ុលដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែកញ្ញាខាងមុខ។
ក្រុមជម្រើសជាតិទួរគីនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមខ្លាំងក្រូអាតក្នុងវគ្គជម្រុះ Euro 2024 នៅថ្ងៃទី១២ ខែតុលា៕ (រូបភាព ៖Reuters/CNA)