ចោរកាត់ទ្វារបន្ទប់ក្រោមផ្ទះលួចយកម៉ូតូ១គ្រឿង នៅភូមិក្បាលថ្នល់ ឃុំតាជេស ដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនពុំស្គាល់មុខថែលជាក្រុមចោរបានសកម្មភាពកាត់សោទ្វារបន្ទប់ក្រោមផ្ទះ លួចយកម៉ូតូ១ គ្រឿងទៅដោយសុវត្ថិភាព ខណៈដែលម្ចាស់កំពុងតែលង់លក់ដោយមិនខ្លួន។ បើតាមម្ចាស់ផ្ទះហេតុការណ៍នេះបានកើតឡើងនៅវេលាទៀបភ្លឺ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពុងត្រឡាច។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋជិតខាងបានឲ្យដឹងថា ម្ចាស់ម៉ូតូរងគ្រោះដែលត្រូវចោរលួចម៉ូតូមាន ឈ្មោះ សួសចាន់ វិអុល  អាយុ២៩ឆ្នាំ មានទីលំនៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាបៀរ ហើយមានប្រពន្ឋ ឈ្មោះ សែត ណែត អាយុ៣២ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែលបន្តថា ខណៈដែលម្ចាស់ម៉ូតូកំពុងតែដេកលង់លក់ ស្រាប់តែមានជនពុំស្គាល់មុខបានធ្វើ សកម្ម ភាពកាត់សោទ្វារបន្ទប់ក្រោមផ្ទះលួចយកម៉ូតូ១ គ្រឿង ម៉ាកហុងដាឌ្រីម C 125 ពាក់សាកលេខកំពង់ឆ្នាំង1J. 21 85 យកទៅបាត់ដោយសុវត្ថិភាព ។ អ្នកភូមិបាននិយាយថា ដូចជាមិនមានឮសំឡេងអ្វីគួរឲ្យចាប់ អារម្មណ៍នៅពេលដែលចោរកាត់ផ្ទះនោះទេ។

...

ម្ចាស់ម៉ូតូអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា សមត្ថកិច្ច បើបានឃើញម៉ូតូដូចមានស្លាកលេខនិងភិនភាគខាងលើ សូមមេត្តាចាប់ឃាត់ឱ្យផង៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print