ភ្ញៀវទេសចរបង្ហាញអារម្មណ៍រំភើបពេលមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់អោយដឹងថា ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកពីគ្រប់ទិសទីជាច្រើនពាន់នាក់ បានមកទស្សនាទស្សនីយភាពថ្ងៃរះ នាព្រឹកព្រលឹមនៅប្រាសាទអង្គរដោយទឹកមុខសប្បាយរីករាយ។

លោក អ៊ុច សាវន អាយុ៦៧ឆ្នាំ មកពីខេត្តបាត់ដំបង បានបង្ហាញក្តីរំភើបពេលបានមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ដ៏ស្កឹមស្កៃ ជាមួយនឹងមនុស្សជាច្រើនពាន់នាក់ ជាពិសេសបរិស្ថានជុំវិញប្រាសាទ និងការរៀបចំសណ្តាប់ធ្នាប់មានរបៀបរៀបរយល្អដែលជាការទាក់ទាញ ក្រៅពីប្រាសាទ។

...

ទេសចរម្នាក់ទៀត លោក ម៉ុក សារិទ្ធិ រស់នៅខេត្តសៀមរាបក្រោកតាំងពីព្រឹកមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរ មានអារម្មណ៍ថាអស្ចារ្យចំពោះស្នាដៃរបស់ដូនតាខ្មែរដែលបានកសាងសំណង់ប្រាសាទដ៏អច្ឆរិយៈនេះ។ លោកសប្បាយចិត្តពេលមកឃើញមានភ្ញៀវជាតិ និងអន្តរជាតិមកពីទីជិតឆ្ងាយមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ដែលលោករំពឹងថានឹងបន្តមានភ្ញៀវមកទស្សនាកើនឡើងបន្ថែមទៀត៕ ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print