សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីបញ្ជល់មាន់ខុសច្បាប់នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបានឃាត់ខ្លួនជនសង្ស័យ៥នាក់ មក អប់រំនិងធ្វើ

កិច្ចសន្យា អោយវិលត្រឡប់ទៅផ្ទះវិញពាក់ព័ន្ធ
ករណីបញ្ជល់មាន់ខុសច្បាប់នៅស្រុកស្វាយជ្រំ។

យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបានអោយដឹងនៅរសៀលថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៣នេះថា បុរសខាងលើមានទី១មានឈ្មោះ
ហេង បាក់សែ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរអ្នកសារព័ត៌មាន រស់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
២ ឈ្មោះខៀវ តាង ភេទប្រុសអាយុ៦២ឆ្នាំមុខរបរកសិកររស់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
៣ ឈ្មោះពាយ ណាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិកររស់នៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែកខេត្តព្រៃវែង ។
៤ ឈ្មោះខេង មករា ភេទប្រុស អាយុ៣៧ ឆ្នាំមុខរបរ ជាងម៉ូតូ រស់នៅភូមិអង្គស ឃុំអង្គស ស្រុកមេសាង ខេត្តព្រៃវែង ។
៥ ឈ្មោះង៉ោ លឹមស៊ីម ភេទប្រុស អាយុ៧៦ឆ្នាំមុខរបរកសិកររស់នៅភូមិចាមឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ប្រភពបន្តថាកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ខែ កញ្ញា ឆ្នាំ២០២៣ បានទទួលព័ត៏មាន ករណីបញ្ជល់មាន់ខុសច្បាប់ ភ្លាម ដោយមានការបញ្ជាផ្ទាល់ពីលោកវង្ស ច័ន្ទសិរីរដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដឹកនាំដោយលោក ប៉ិក វណ្ណារឿត មេបញ្ជាការរងស្រុក
បានចុះបង្ក្រាបករណីនៅចំណុចភូមិ
ឬស្សីជួ ឃុំក្រោលគោ ស្រុកស្វាយជ្រំដោយបានឃាត់ខ្លួនមនុស្សចំនួន០៥នាក់ រួម វត្ថុតាងដកហូតរួមមានមាន់ចំនួន០៣ក្បាល់កន្ត្រកដាក់មាន់ចំនួន០៥កន្ត្រកជញ្ជៀងថ្លឹងមាន់ចំនួន០១រថយន្ដចំនួន០១គ្រឿងនិង ម៉ូតូចំនួន០៣គ្រឿង។

...

បច្ចុប្បន្ន មនុស្សទាំង០៥នាក់ត្រូវបានកងរាជអាវុធហត្ថស្រុក បានអប់រំនិងធ្វើ
កិច្ចសន្យា ធ្វើលិខិតធានា
និងប្រគល់រថយន្ដនិងម៉ូតូអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញនិងហាមកុំអោយប្រព្រឹត្តលេងល្បែងបញ្ជល់មាន់ខុសច្បាប់បន្តទៀតផងដែរ៕ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print