នគរបាលបញ្ជូនជនសង្ស័យចំនួន៤នាក់កាប់បំផ្លាញទ្រព្យសម្បតិ្តអ្នកដទៃទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ៤នាក់ត្រូវកម្លាំងនគរបាលខេត្តបញ្ជូនទៅសាលា
ដំបូងដើម្បីចាត់ការតាមផ្លូវច្បាប់នៅថ្ងៃទី២២ ខែកញ្ញាឆ្នាំ៣០២៣។
នគរបាលប្រាប់ថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទាំង៤នាក់ពាក់ព័ន្ធករណីបំផ្លាញទ្រប្យសម្បត្តិអ្នកដទៃទៅតុលាការខេត្តដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ឲ្យដឹងថា មាន ឈ្មោះ ម៉ាន់ វណ្ណី ភេទប្រុស អាយុ ១៦ឆ្នាំរស់នៅភូមិ ទឹកថ្លា សង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ បានមកប្តឹងនៅអធិការដ្ឋាននគរបាលក្រុងថា នៅយប់ទី២០ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង៥ទាបភ្លឺ ខ្លួនបានជិះម៉ូតូចេញពីផ្ទះទៅយកឈ្មោះ ស័ក្ត ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ទៅហាងស៊ុបរស់ជាតិពីរ ផ្លូវលេខ២ ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ពេលទៅដល់មុខហាងស្រាប់តែមាន មនុស្ស ២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ឆ្នាំ២០១៩ មកឈប់ពីមុខ បម្រុងដកកាំបិតពីម៉ូតូកាប់មកលើខ្លួនពេលនោះខ្លួនបានរត់គេចចូលក្នុងហាងផុតហើយពួកវាបានឡើងជិះម៉ូតូទៅវិញបាត់អស់ ។ ក្រោយពីទទួលបានពាក្យបណ្ដឹងហើយ លោកបានដឹកនាំកំលាំងនគរបាល១ក្រុមចុះធ្វើការស្រាវជ្រាវ ទើបរកជនសង្ស័យឃើញ នៅកន្លែងជាងជួសជុលរថយន្ដ ផ្លូវលេខ១ ស្ថិតក្នុងភូមិ ភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ឃាត់ខ្លួនបាន៤នាក់មាន៖ ១/-មានឈ្មោះ ដុំ ប៉ាវ, ២/-ឈ្មោះរស់ រិទ្ធធា  ភេទប្រុស អាយុ២១ឆ្នាំ, ៣/-ឈ្មោះម៉ាន់ សីហា  ភេទប្រុស អាយុ២១ឆ្នាំ,៤/-ឈ្មោះ រស់ រឹទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ ។
លោកអធិការនគរបាលក្រុងសិរីសោភ័ណបានបន្តទៀតថា៖ក្រោយឃាត់ខ្លួននិងសួរចម្លើយជនសង្ស័យម្នាក់ ឈ្មោះ ដុំ ប៉ាវ ជាអ្នកបង្ករឿងបានឆ្លើយថានៅមុនពេលកើតហេតុនោះខ្លួនបានដឹកស្រីស្នេហ៍តាមម៉ូតូរបស់ខ្លួនមកដល់កន្លែងកើតហេតុ ស្រាប់តែមានមនុស្ស១ក្រុមទៀតមករករឿងខ្លួនប្រហែលធ្វើការប្រច័ណ្ឌក៏បង្កើតជារឿងជម្លោះយ៉ាងបែកផ្សេងតែមិនបានកាប់ចាក់គ្នាទេក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន។ឈ្មោះ ដុំ ប៉ាវ បានបន្តទៀតថាលុះរំលងបាន២ថ្ងៃ ដោយសារកំហឹងមិនអាចបំភ្លេចបានខ្លួនក៏បានហៅបក្សពួកខ្លួន៣នាក់ទៀតក្នុងមានទាំងដាវពិឃាត២ដើមជិះម៉ូតូទៅដល់ផ្ទះគូ សត្រូវរបស់ខ្លួនផ្ទះនៅផ្លូវប៉ារ៉ែត ភូមិសូភី សង្កាត់កំពង់ស្វាយ តែពុំឃើញមានមនុស្សក៏កាប់ផ្ទះជំនួសបែកកញ្ចក់អស់ដើម្បីរំសាយកំហឹង  ៕ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print