លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមដឹកនាំមន្ត្រីខណ្ឌ ចុះសហការបង្រ្កាបបទល្មើសនេសាទ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃសៅរ៍ ៩ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានដឹកនាំមន្ត្រីខណ្ឌសហការជាមួយអាជ្ញាធរស្រុកកោះសូទិន អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមហាលាភ ដោយមានការអនុញ្ញាតពីលោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំពោះមុខសញ្ញាបទល្មើសដែលប្រើប្រាស់ឧបករណ៍លូស្បៃមុងចំនួន០១នាក់ និងចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលបានចំនួន០២ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផលនិងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖

+ករណីទី០១

-លូស្បៃមុងចំនួន០៦មាត់

-របាំងស្បៃមុងចំនួន១៥៦ម៉ែត្រ

-បង្គោលចម្រឹងចំនួន៨៥ដើម

-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៧.៥គីឡូក្រាម

នៅចំណុចស្ពានព្រែកសណ្តាយ ឃុំមហាលាភ ស្រុកកោះសូរទិន ខេត្តកំពង់ចាម ជាប់ព្រុំប្រទល់ភូមិកំពង់បឹង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

+ករណីទី០២

-លូស្បៃមុងចំនួន០៨មាត់

-របាំងស្បៃមុងចំនួន២៤១ម៉ែត្រ

-បង្គោលចម្រឹងចំនួន១២២ដើម

-ចាក់លែងកូនត្រីចម្រុះទម្ងន់១២គីឡូក្រាម

នៅចំណុចបឹងកំពិត បឹងឈើពុក ភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន៕ ដោយវណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print