ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង ៤០នាទី នៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមួយកេីតឡេីង បង្កដោយជនសង័្សយឈ្មោះឈៀន ឆៃ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិឃុំកន្លែងកើតហេតុខាងលើ បានប្រើប្រាស់ដំបងឈើវាយទៅលើជនរងគ្រោះឈ្មោះ ឈៀន ច្រិប ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាបងស្រីបង្កើត រស់នៅភូមិឃុំកើតហេតុជាមួយគ្នាត្រូវមួយដំបងចំក្បាលបណ្តាលឱ្យរបួសបែកក្បាលលើត្រចៀកខាងឆ្វេងមួយកន្លែង។
ក្រោយពេលកេីតហេតុភ្លាមៗ ព័ត៌មានត្រូវបានដឹងដល់សមត្ថកិច្ចនគរបាលស្រុក ហើយដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែន ការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងក្នុងអង្គភាពចុះទៅដល់កន្លែងកេីតហេតុនាំខ្លួនជនសង័្សយខាងលេីមកកាន់អធិការដ្ឋាននគរបាលស្រុកធ្វេីការសាកសួរនិងដកហូតវត្ថុតាងដំបងឈើមួយកំណាត់។
នៅពេលធ្វេីការសាកសួរជនសង័្សយបានឆ្លេីយសារភាពថា មូលហេតុដែលខ្លួនប្រព្រឹត្តសកម្មភាពបែបនេះគឺដោយសារខឹងនឹងម្តាយបង្កេីតរបស់ខ្លួន។
នៅពេលនេះនគរបាលស្រុករៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី ៕ ដោយ៖សុរិយា