ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តបុកគ្នានៅចំនុចផ្លូវកោង បណ្ដាលឱ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តប៉ៃលិន÷ កម្លាំងនគរបាលជំនាញនៃ
អធិកាក្រុងប៉ៃលិនចុះវាស់វែងគ្រោះថ្នាក់
ចរាចរណ៍១ករណីកាលពីថ្ងៃទី២៤ ខែ
កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង
៤២នាទី ដោយមានករណីរវាងម៉ូតូនិងរថយន្តបុកគ្នា នៅលេីផ្លូវក្រាលកៅស៊ូចំ
ណុចផ្លូវកោងផ្លូវស្ពានមេម៉ាយ ស្ថិតនៅភូមិតាង៉ែនលេី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្តកិច្ចនគរបាលជំនាញក្រុងបាន
ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ម្នាក់ប្រុស
,រងរបួសស្រាល០២នាក់ស្រីម្នាក់,ប្រុស
ម្នាក់,ខូចខាតម៉ូតូកម្រិតស្រាល ០១គ្រឿង,
ខូចខាតរថយន្តកម្រិតស្រាល ០១គ្រឿង ដូចខាងក្រោម៖
ទី១-ភាគី(ក)ឈ្មោះ យៀក សុជាតា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសស្រាល)បេីកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខប៉ៃលិន1C-0155(ម៉ូតូខូចខាតស្រាល)ទិសដៅពីកេីតទៅលិច។
អ្នករួមដំណើរទី២-ឈ្មោះ ពិន ស៊ូជីន ភេទប្រុស អាយុ០៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសធ្ងន់បែកក្បាល)ជាកូនភាគី(ក)។
ទី៣-ឈ្មោះ ពិន ផាយុ ភេទប្រុស០៤ឆ្នាំ មុខរបរបន្ទុក រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសស្រាល)ជាកូនភាគី(ក)។
II-ភាគី(ខ)ឈ្មោះ រ័ត្ន ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(គ្មានរបួស)បេីកបររថយន្ត ម៉ាកហុី យ៉ាន់ដាយ ពណ៌ខៀវ សេរីឆ្នាំ១៩៩៥ ពាក់ផ្លាកលេខប៉ៃលិន2A-0790(រថយន្តខូច ខាតស្រាល)ទិសដៅពីលិចទៅកេីត។
-បច្ចុប្បន្ន៖ភាគី(ក)បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
-មូលហេតុ៖បណ្តាលមកពីកត្តាមនុស្សបេីកបរខ្វះការប្រុងប្រយ័ត្ន នៅត្រង់ចំណុចផ្លូវកោងខ្លាំង។

សមត្តកិច្ចនគរបាលជំនាញបានបន្តថា
-ករណី​ខាងលេី​នេះ​ កម្លាំងផែនសណ្ដាប់សាធារណៈនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយកវត្ថុតាងទាំងសងខាងមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធី៕ដោយ÷ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print