ផឹកស៊ីជុំគ្នាផ្ទុះកំហឹងក្លាយជាហិង្សាបណ្តាលឱ្យភាគីម្ខាងរងរបួសធ្ងន់ ជនបង្កត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៣ និង៣០នាទី នៅចំណុចសកលវិទ្យាល័យ UME ក្នុងភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់​ដំ​បង ខេត្តបាត់ដំបង មានករណីហិង្សាដោយ ចេតនាមួយបានកើតឡើងបង្កដោយជនសង័្សយឈ្មោះ យឹង អ៊ុង ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិព្រែក​ព្រះស្តេច ក្រុងនិងខេត្តបាត់ដំបង បានធ្វើសកម្មភាព​បង្ករបួសស្នាមទៅលើជនរងគ្រោះឈ្មោះ ពៅ វាស​នា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់​ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសនៅក្រោមភ្នែកខាងឆ្វេងដេរ២ថ្នេរ,បែកថ្ងាសដេរ៧ថ្នេរ, បែកក្ក្បាលពីក្រោយដេរ៨ថ្នេរនិងបែកក្បាលចំហៀងខាងឆ្វេងដេរ២ថ្នេរហើយត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុរួច ជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងនិងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនី​យ៍​ឯ​ក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានដឹកនាំកម្លាំងស្រាវជ្រាវរហូតឃាត់ខ្លួនជនសង័្សយខាងលើបាននាំមកធ្វើការសាកសួរនៅអ​ធិការដ្ឋាននគរបាលក្រុង ដែលតាមការ
បញ្ជាក់របស់ជនសង័្សយបានឱ្យដឹងថា ពួកគេគឺជាមនុស្សស្គាល់គ្នា ហើយក្នុងពេលធ្វើដំណើររួមគ្នាដោយម៉ូតូចេញពីទីកន្លែងផឹកស៊ីមួយមកដល់ចំណុចខាងលើ ក៏កើតទំនាស់ពាក្យសម្តីជាមួយគ្នារហូតឈានទៅដល់ប្រើអំពើហិង្សានេះឡើង។

...

ពេលនេះជនសង័្សយត្រូវបានឃាត់ខ្លួននៅអធិ​ការ​ដ្ឋាននគរបាលក្រុងដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញអនុត្តតាមច្បាប់៕ ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print