នគរបាលសេដ្ឋកិច្ចក្រសួងរបស់លោក ហួត តឿ ប្រចាំខេត្តកំពង់ធំកាន់តែខ្លាំង ឡើងក្នុងការប្រមូលលុយបង់ថ្លៃទិញប៉ុស្តិ៍ ។ ប្រជាពលរដ្ឋនិងអាជីវករតូចតាចក្នុង ខេត្តកំពង់ធំបានឲ្យដឹងថា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែល ចុះទៅប្រចាំការនៅខេត្តនេះបានប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗទាក់ទងនឹង ការជំរិតយកលុយពីការដឹកជញ្ជូនទំនិញក៏ដូចជាអ្នកដឹកឈើបន្តិចបន្តួចយកទៅធ្វើផ្ទះសម្បែង ។
ចំណែកឈ្មួញធំៗដែលដឹកឈើតាមរថយន្តយីឌុបចំណុះរាប់សិបម៉ែត្រគូបមិន ដែលឃើញមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដែលឈរជើងក្នុងខេត្តកំពង់ធំ ចាត់វិធានការបង្ក្រាបឡើយ ។
ប្រជាពលរដ្ឋបានខ្សឹបប្រាប់ថា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង មហាផ្ទៃដែលឈរជើងក្នុងខេត្តកំពង់ធំតែងតែប្រើប្រាស់រថយន្តប្រដេញតាមរថយន្ត ដឹកទំនិញ ឬឈ្មួញដឹកឈើដែលមិនឈប់បង់លុយឲ្យពួកគេ។ មានការរិះគន់ចំៗ ទៀតថា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃឈ្មោះ ស៊ូ សាលី ឈ្មោះ ជា សុខបាន និងឈ្មោះ ហួត តឿ កំពុងប្រើអំណាចជំរិតយកលុយពីអ្នកដឹកឈើបន្តិចបន្តួច និងពីប្រជាពលរដ្ឋដែលដឹកឈើយកទៅសាងសង់ផ្ទះសម្បែងដោយពុំមានការយោគយល់បន្តិចណាឡើយ ។
តាមប្រភពបានឲ្យដឹងថា នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលឈរជើងនៅ ចំណុចអូរខ្លែងឆក់ ចុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ តែងតែធ្វើសកម្មភាពជំរិតយកលុយពីពួកគាត់តាមអំពើចិត្តគ្មានការអនុគ្រោះម្តងណាទេ ។ នៅពេលពួកគាត់ដឹកឈើបន្តិចបន្តួចត្រូវតែបង់លុយឲ្យពួកគេទើបអាចចៀស ផុតពីការបង្ក្រាប ។ ប្រសិនបើហ៊ានរំលងប្រាកដជាពួកគេប្រើរថយន្តប្រដេញតាមចាប់ ហើយពិន័យយកលុយតាមអំពើចិត្ត ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់