ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤១នាក់​ ក្នុងបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៥ កញ្ញាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ទី២៦​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែកញ្ញាម្សិលមិញនេះ​។

របាយការណ៍ដដែល​បន្តថា​ ក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ២នាក់​ ,ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ២៥នាក់​ និងប្រើប្រាស់ ៦ករណី ឃាត់ ១៤នាក់ ។

ដោយឡែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មេីនិង​ ៣៤៣,២៤ក្រាម និង៣៩កញ្ចប់តូច​ និងមេតំហ្វេតាមីន(Wy) ស្មេីនិង​ ៣,៨៧ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប​ មានដូចខាងក្រោម​៖

...

កម្លាំង​នគរបាលជាតិ ៖ ៧អង្គភាព
*១ / មន្ទីរ៖ ប្រើប្រាស់ ៤ករណី ឃាត់ ១១នាក់។
*២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៣២ក្រាម។
*៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៣០កញ្ចប់តូច និងWy ៣,៨៧ក្រាម។
*៤ / កំពង់ធំ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
*៥ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៣៤០,៩២ក្រាម។
*៦ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ៨នាក់ ចាប់យកIce ៦កញ្ចប់តូច។
*៧ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៣កញ្ចប់តូច៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print