កណ្ដាល: បុរសម្នាក់ ស្លាប់បាត់បង់ជីវិតដោយសារឆក់ចរន្តអគ្គិសនី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៦និង០០នាទី ចំណុចក្នុងដីឡូត៍កំពុងធ្វេីរបង ស្ថិតនៅក្នុងភូមិឆ្មាពួន ឃុំជេីងកេីប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានអោយដឹងថា ជនរងគ្រោះឈ្មោះ លី ចំរេីន ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិប្រជុំអង្គ ឃុំជេីងកេីប ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាដក។
ប្រភពដដែលបន្តថា តាមការបំភ្លឺពីឈ្មោះ ខា សុខន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ លក់ដូរបានឱ្យដឹងថានៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង១០នាទី មានឈ្មោះ កែវ ម៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាងសំណង់(អ្នកធ្វេីរបង)បានមកប្រាប់គាត់ថាមានមនុស្សស្លាប់នៅក្នុងដីឡូត៍នៅទល់មុខផ្ទះគាត់ពេលនោះគាត់ក៏បានរត់ទៅមេីលក៏ឃេីញជនរងគ្រោះដេកផ្កាប់មុខស្លាប់បាត់ទៅហេីយ រួចគាត់ក៏បានរាយការណ៍មកលោកមេភូមិ។
សាកសពមានស្នាមខ្លោចខ្មៅពាសពេញចំហៀងកផ្នែកខាងស្តាំ និងស្នាមឆេះស្បែកប្រវែង ០៨x១cm
ដៃខាងឆ្វេងខ្ញាំបត់ម្រាមចូលក្នុង ،នៅលេីថ្ងាស់ផ្នែកខាងស្តាំមានស្នាមរលាត់ទំហំ៣x៣cm ،មានស្នាមរលាត់ស្បែកត្រចុងចិញ្ចេីមខាងឆ្វេងទំហំ១x១cm
،ស្នាមរលាត់លេីថ្ងាស់ខាងឆ្វេងប្រវែង ៥,៥x១cm
،មានស្នាមរលាត់សេីស្បែកនៅលេីឆ្អឹងជំនីក្រោមដោះខាងស្តាំ ،ស្នាមខ្លោចឆេះខ្មៅនៅកំភួនជេីងខាងឆ្វេងផ្នែកខាងក្នុងប្រវែង ១០x៤cm ،ស្នាមឆេះខ្លោចធ្លុះស្បែកលេីស្មងជេីងឆ្វេងផ្នែកខាងក្រៅរៀងបញ្ឆឹតប្រវែង ៩x៤.៥cm ،ស្នាមរលាត់កោសដាច់ស្បែកលេីស្មងជេីងខាងស្តាំប្រវែង ២x១cm។
ការសន្និដ្ឋាន យោងតាមការពិនិត្យរបស់ជំនាញនិងលោកគ្រូពេទ្យសាកសពស្លាប់ដោយសារ ឆក់ចរន្តអគ្គិសនី។ សាកសពត្រូវបានប្រគល់ជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕