លោក ស៊ិន សូផាន្នី បានផ្តាំផ្ញើដល់លោក មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តស្វាយរៀងដែលទទួលបានការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ ត្រូវចូលរួមថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ  ស្របតាមតួនាទីភារកិច្ចរបស់ កងរាជអាវុធហត្ថ 

ចែករំលែក៖

ខេស្វាយរៀង៖ លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ហាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្ដាំផ្ញើ ដល់កម្លាំងអាវុធហត្ថយើងទាំងអស់ ជាពិសេសលោក មេបញ្ជាការរងដែលទទួលបានការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិនៅថ្ងៃនេះ ត្រូវចូលរួមថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការ ស្របតាមតួនាទីភារកិច្ចរបស់ កងរាជអាវុធហត្ថ ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព។

ការផ្ដាំផ្ញើបែបនេះរបស់លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ធ្វើឡើងនាព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៣
ក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្ដិមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលក្នុងនោះលោក វរសេនីយ៍ឯក សុខា រ៉ានាថ ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀងដោយមានការចូលរួមពី សំណាក់លោកហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោកប៉េង ពោធិ៍សា អភិបាលខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង និងលោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោក លោកស្រី វរសេនីយ៍ មេបញ្ជាការរង និង បងប្អូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើននាក់ផងដែរ។

ក្នុងឪកាសនោះ លោកហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ជំនួសមុខឲ្យលោកអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត គ្រប់ជំនាញ និងគ្រប់ផ្នែកទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ច របស់ខ្លួនប្រកបដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតី តស៊ូអត់ធ្មត់ និងសាមគ្គីភាពឯកភាព ផ្ទៃក្នុងបានល្អ នាំឲ្យសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ទាំងក្នុងកិច្ចការជំនាញ ប្រតិបត្តិការ ជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ និងកិច្ចការសហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បានល្អប្រសើរ នៅគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។

លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី
មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបានផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង និង បងប្អូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់នៅខេត្តស្វាយរៀង ដែលជានិច្ចកាលលោកនាយឧត្តមសេនីយ៍សៅ សុខា តែងតែនឹករលឹកដល់បងប្អូនកងរាជអាវុធហត្ថទាំងអស់នៅទាំងប្រទេស និងបានផ្ដាំផ្ញើថែរក្សាសុខភាពឲ្យបានល្អ ដើម្បីបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខជាមួយគ្នានេះសណ្តាប់ធ្នាប់ក្នុងសង្គមឲ្យបានល្អបន្ថែមទៀត។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា មន្ត្រីអាវុធហត្ថ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យមានស្ថិរភាពល្អប្រសើរ ដែលជាកត្តាចម្បងបម្រើឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ជាពិសេសបានបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ និងអ្នកវិនិយោគមក លើកម្លាំងសមត្ថកិច្ច អាជ្ញាធរ។

...

លោកបានបន្តថា ត្រូវបន្តខិតខំសហការគាំទ្រដល់កិច្ចការការពារ ទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសគ្រប់ ប្រភេទដែលបានកើតឡើង ជាពិសេសបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន័ ក្មេងទំនើង បទល្មើស ជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ខុសច្បាប់ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន ។ត្រូវរក្សាការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ជាពិសេសជួរនាយទាហាន និង មេបញ្ជាការ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងកងរាជអាវុធហត្ថ ឲ្យបានខ្ជាប់ខ្ជួន៕ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print