រកឃើញយានយន្តល្មើសចំនួន ៣៦៩គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស​នាថ្ងៃទី២៧​ កញ្ញានេះ!

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៨១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៨៦៩គ្រឿង រថយន្តធំ ២គ្រឿង រថយន្តតូច ៩២គ្រឿង និងម៉ូតូ ៧៧៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៦៩គ្រឿង រថយន្តធំ ២គ្រឿង រថយន្តតូច ២០គ្រឿង និងម៉ូតូចំនួន ៣៤៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។ 

ជាមួយគ្នានោះ​ យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងដែរថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា​នេះដែរ​ មិនបណ្តាល​ឱ្យមនុស្ស​ស្លាប់នោះទេ​ គ្រាន់តែ​រងរបួសធ្ងន់​ស្រាល ​០៣នាក់ ។​ ដូច្នេះ​សូម​គោរព​ច្បាប់​ចរាចរណ៍​ស្មើនឹង​គោរព​ជីវិត​ខ្លួនឯង​ !​ 

​ក្នុង​ករណី​គ្រោះថ្នាក់​ដែល​បង្ក​ឱ្យ​មាន​មនុស្ស​របួសធ្ងន់ ២នាក់ និង​របួសស្រាល ១នាក់​ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ៤​លើក​ មាន​ ៖កត្តា​ល្បឿន​ ១​លើក​​ មិនប្រកាន់ស្តាំ ២លើក និងអាកាសធាតុ ១លើក៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print