ខេត្តស្វាយរៀង៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំប្រតិភូ រួមជាមួយ អ្នកតំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្តស្វាយរៀង លោកអភិបាលខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលស្រុកស្វាយជ្រុំ និងមន្ត្រីរាជការជុំវិញខេត្តស្វាយរៀង ជួបសំណេះសំណាលជាមួយ លោកតា ពុត សឿន អាយុ៨៩ឆ្នាំ នៅគេហដ្ឋានរបស់លោកតាដែលមានទីតាំងស្ថិតភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦។
នាឱកាសនោះផងដែរលោកតា ពុត សឿន ក៏បានសំដែងនូវការត្រេអររកអ្វីប្រៀបផ្ទឹមពុំបាន ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានទទួលគ្នាជា ឪពុក និងកូនធម៌ ហើយថែមទាំងជួយទំនុកបម្រុងលោកតាជារៀងរហូត។ ដោយឡែកនៅថ្ងៃនេះក៏មាន លោកស្រីឧបនាយករដ្ឋមន្ត្រី និងក្រុមការងារនៃខេត្តស្វាយរៀងក៏បានជួយលោកតាផ្ទាល់បន្ថែមទៀត។ សម្រាប់លោកតាផ្ទាល់មិនដែលបាន គិតថាវានឹងមានថ្ងៃនេះសម្រាប់គាត់ទេ ហើយលោកតាក៏បានបន្តទៀតថា ដោយសារតែគុណបុណ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំដោយសម្តេចតេជោ បានដឹកនាំប្រទេសប្រកបដោយកិត្តិបណ្ឌិត និងមានការអភិវឌ្ឍន៍ដល់សព្វថ្ងៃនេះ៕
ដោយ៖ សុវណ្ណារ៉ា