ក្រុមបិសាចក្រហម Manchester United នឹងត្រូវប៉ះក្រុមសារិកាព្រៃ Newcastle ក្នុងការប្រកួតជម្រុះពានរង្វាន់ League Cup ជុំទី៤ ដែលក្រុមនេះធ្លាប់ប៉ះគ្នាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន។
ចំណែកក្រុម West Ham ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Arsenal, Bournemouth ធ្វើម្ចាស់ផ្ទះប៉ះក្រុមហង្សក្រហម Liverpool និង Everton ធ្វើជាម្ចាស់ផ្ទះទទួលក្លិបចាស់របស់លោក Sean Dyche គឺក្រុម Burnley និងត្រូវប៉ះគ្នាក្នុងការប្រកួត Premier League បន្ថែមទៀត។
ងាកមកក្រុម Fulham វិញត្រូវប៉ះក្រុមម្ចាស់ផ្ទះ Ipswich និង Chelsea ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Blackburn។ យ៉ាងហោចណាស់ក្រុមបាល់ទាត់អង់គ្លេស (EFL) ចំនួន២នឹងនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ដោយក្រុម Mansfield ធ្វើម្ចាស់ផ្ទះប៉ះក្រុម Port Vale និង Exeter ប្រកួតជាមួយ Middlesbrough ។
ការ ប្រកួត ជម្រុះជុំ ទី៤ នឹង ធ្វើ ឡើង ក្នុង សប្តាហ៍ ចាប់ ពី ថ្ងៃ ទី៣០ ខែ តុលាខាងមុខ។ ខាងក្រោមនេះគឺជាក្រុមដែលត្រូវប៉ះគ្នា៖
Mansfield ប៉ះ Port Vale
Ipswich ប៉ះ Fulham
Manchester United ប៉ះ Newcastle
Bournemouth ប៉ះ Liverpool
Chelsea ប៉ះ Blackburn
West Ham ប៉ះ Arsenal
Everton ប៉ះ Burnley
Exeter ប៉ះ Middlesbrough ៕ (រូបភាព ៖ BBC Sport)