ប្រទេសអូទ្រីស ៖ ក្នុងអំឡុងពេលនៃការចូលរួមក្នុងសម័យប្រជុំលើកទី៦៧ នៃសន្និសីទអន្តរជាតិរបស់ទីភ្នាក់ងារថាមពលបរមាណូអន្ដរជាតិ IAEA នៅប្រទេសអូទ្រីស នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោកអ៉ឹង អៀង រដ្ឋលេខាធិការ បានជួបប្រជុំទ្វេភាគីជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃកម្មវិធីសហប្រតិបត្តិការបច្ចេកទេស (Technical Cooperation Programme) របស់ទីភ្នាក់ងារថាមពលបរមាណូអន្ដរជាតិ IAEA ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីសហប្រតិបត្តិការបច្ចេកទេសរវាងកម្ពុជា និងទីភ្នាក់ងារថាមពលបរមាណូអន្ដរជាតិ IAEA ក្នុងនោះសម្រាប់ឆ្នាំ ២០២៣ កម្ពុជាមានគម្រោងសរុបចំនួន ១៤ គម្រោង បានអនុវត្តប្រមាណជា ៧០% នៃថវិកាដែលបានអនុម័តសរុបចំនួនប្រមាណជា ១,០០០,០០០ លានអ៊ឺរ៉ូ ដោយផ្តោតជាសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស ជំនាញការ និងការផ្តល់ជំនួយជាឧបករណ៍ និងសម្ភារៈបច្ចេកទេសពាក់ព័ន្ធនឹងវិទ្យសាស្ត្រ និងបច្ចេកវិទ្យាបរមាណូស៊ីវិល ដើម្បីបម្រើដល់វិស័យសុខាភិបាល កសិកម្ម ធនធានទឹក ការសិក្សា និងការស្រាវជ្រាវ ឧស្សាហកម្ម និងការអភិរក្សសម្បតិ្តបេតិកភ័ណ្ឌជាតិ៕
ដោយ៖ ស សម
