ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៦ នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៣ករណី ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែកញ្ញាម្សិលមិញនេះ! ។
ក្នុងចំណោមជនសង្ស័យចំនួន ៥៦នាក់ រួមមាន៖ ដឹកជញ្ជូន រក្សាទុក ១៧ករណី ឃាត់ ២៥នាក់(ស្រី ០នាក់) និងប្រើប្រាស់ ១៦ករណី ឃាត់ ៣១នាក់(ស្រី ២នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៦៣,៤៧ក្រាម និង៨កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិ ១៣អង្គភាព ៖
*១ / មន្ទីរ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៥នាក់ ចាប់យកIce ២១,២០ក្រាម។
*២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
*៣ / បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់។
*៤ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
*៥ / កំពង់ធំ៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។
*៦ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៣,៦៧ក្រាម។
*៧ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។
*៨ / រាជធានីភ្នំពេញ៖ រក្សាទុក ៤ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ចាប់យកIce ៤កញ្ចប់តូច។
*៩ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៣៧,៧៧ក្រាម។
*១០ / រតនគិរី៖ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។
*១១ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦០ក្រាម។
*១២ / ស្វាយរៀង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*១៣ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២៣ក្រាម៕ដោយ៖សហការី