លើការងារមនុស្សវ័យចាស់ជាអាទិភា​ព​មួ​យ​ក្នុងចំណោមគោលនយោបាយអាទិភាពនានារាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការយកចិត្តទុកដាក់ជានិច្ច

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជាតែងតែ​ផ្ត​ល់កា​រ​យ​ក​ចិ​ត្ត​ទុកដាក់លើការងារមនុស្ស​វ័យ​ចាស់ជា​អាទិភាពមួយក្នុងចំណោមគោលនយោបា​យអា​ទិភា​ព​នា​នា។ នេះបើតាមសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី​នៃ​ព្រះ​​រាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ២០២៣។

ក្នុងសារលិខិតនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃ​រ​ដ្ឋ​ស​ភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះ កា​រអ​ភិ​វ​ឌ្ឍ​វិ​ស័​យសង្គមកិច្ចជាអាទិភាពសំខាន់មួយៗនៅក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស និ​ង​ក្នុងមុំទី៤ “ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង” ដែល​មាន​គោល​ដៅ​ជា​យុ​ទ្ធ​សា​ស្ត្រ គឺការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ និង​ស​ង្គ​តិ​ភា​ព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម និងកា​រព​ង្រឹង​ប្រព័​ន្ធស្បៀ​ងដែ​ល​ផ្ដ​ល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។

ការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់” ហើ​យការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមឈរលើអភិក្រមចំនួន ៤ គឺ៖ ១)ចីរ​ភា​ព​នៃ​ក​ម្ម​វិធី ២)លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ ៣)ការធានាបរិយាបន្ន និងសមធម៌សង្គម ដោ​យ​​ផ្តោតលើកិច្ចអន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រ ងាយរង​គ្រោះ និងងាយរងហានិភ័យ និ​ង​៤​)ភាពអាចពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមតាមរយៈការអភិវឌ្ឍជា​ប្រព័ន្ធ។

ក្នុងពេលជាមួយគ្នានេះដែរ សមាគមមនុស្សចាស់និងសមាគមអតីតយុទ្ធជនកម្ពុជា ត្រូ​វ​បា​ន​បង្កើតឡើងជាបន្តវ័យចាស់ ត្រូវទទួលបាននូវការជួយឧបត្ថម្ភគាំទ្រដោយក្រសួង ស្ថា​ប័​នដែលមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា សប្បុរសជននានា និង​អ​ង្គការមិនមែនរដ្ឋាភិបាលផងដែរ។

សកម្មភាពប្រកបដោយសប្បុរ​សធម៌ទាំងនេះបានឆ្លុះបញ្ចាំងឱ្យ​ឃើញ​ពីវ​ប្ប​ធ​ម៌​ជួ​យ​ឧ​ប​ត្ថ​ម្ភគាំទ្រគ្នា និងការរួបរួមគ្នាជួយជ្រោមជ្រែងដោះស្រាយនូវទុក្ខលំបាករបស់ជនរួមជាតិ ជា​ពិ​សេ​ស មនុស្សចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុងសង្គមជាតិយើង។

...

ជាមួយគ្នានេះ សម្ដេចធិបតី បានសម្តែងនូវការកោតសរសើរចំពោះក្រសួងសង្គមកិច្ច អតី​តយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលបាននិងកំពុងយកចិត្តទុកដាក់អនុវត្ត​គោល​ន​យោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ និងសូ​មកោ​តស​រសើ​រចំ​ពោះ​កា​កបា​ទ​ក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងសមាគមនានា ដែ​​លបានធ្វើសកម្មភាពគាំទ្រប្រកបដោយមនុស្សធម៌ និងសាមគ្គីធម៌ចំពោះមនុ​ស្សវ័​យចា​ស់​នៅ​តាមសហគមន៍នានា៕ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print