ក្រុមក្មេងបង្កអនាធិបតេយ្យចំនួន៦នាក់ត្រូវបានសមត្ថកិច្ចនគរ​បា​លស្រុកមោងឫស្សីឃាត់ខ្លួនអនុវត្តវិធានការរដ្ឋបាលអប់រំណែនាំឱ្យបញ្ឈប់ស​កម្មភាព

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២​០២​៣ វេលាម៉ោង ១១​និង៣០នាទីព្រឹក កម្លាំងនគរបាលខេត្តបាត់ដំបងបានធ្វើការនាំខ្លួនក្រុមក្មេងបង្កអនាធិបតេយ្យក្នុងមូលដ្ឋានចំនួន២ក្រុម​យក​មកធ្វេីការ​សាកសួរនិងអប់រំណែនាំដោយមានកិច្ចសន្យា​នៅចំ​ពោះមុខសមត្ថកិច្ចនិងឪពុកម្តាយកុំឱ្យប្រព្រឹត្តសកម្មភាពបែប នេះបន្តទៀតនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថាមូលហេតុដែលសមត្ថកិច្ចអនុវ​ត្តយ៉ាង​ដូច្នេះគឺកាលពីថ្ងៃទី ២៨ខែ​កញ្ញាឆ្នាំ២០២៣​វេលាម៉ោង ១៥និង​៣០​នាទីនៅចំណុចតារាងបាល់​ទាត់ ស្ថិតនៅក្នុងក្រុមទី១៥ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង មានករណីក្មេងបង្កអនាធិបតេយ្យចំនួន០២ក្រុមបាន ប៉ះទង្គិចគ្នាទៅជាអំ​ពេីហិ-ង្សាដែលក្រុម ទី១មាន៖
១-ឈ្មោះ ណូយ គឹមហាក់ ភេទប្រុ ស អាយុ– ឆ្នាំ រស់នៅភូមិព្រៃព្រុំ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
២-ឈ្មោះ នឿត វណ្ណៈ ភេទប្រុស អាយុ–ឆ្នាំរស់នៅ ភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
និងក្រុមទី២មាន៖
១-ឈ្មោះ ប៉ាន់ ចន្ថន ភេទប្រុស ១៨ ឆ្នាំ រស់នៅភូមិព្រៃស្វាយឃុំព្រៃ ស្វាយ ស្រុកមោងឬស្សីខេត្តបាត់ ដំ បង។
២-ឈ្មោះ ពៅ សំអឿន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែអូរ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំ បង។
៣-ឈ្មោះ ដេត ថារិទ្ធ ភេទប្រុសអាយុ ១៩ឆ្នាំរស់នៅភូមិគរ ឃុំព្រៃ ស្វាយ ស្រុកមោងឬស្សី ខេត្ត បាត់ ដំបង។
៤-ឈ្មោះ ធឿន បូរ៉េត ភេទប្រុស អាយុ១៧ ឆ្នាំរស់នៅភូមិគរ ឃុំព្រៃ ស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ ដំបង​ ។

ទាំងពីរក្រុមនេះបានធ្វើសកម្មភាពវាយគ្នាទៅ​វិញទៅមកនៅលេីដងផ្លូវ បង្ករឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និង ប៉ះពាល់ដល់សន្តិសុខ​សណ្តាប់ធ្នាប់នៅ​ក្នុងសង្គម។

...

បន្ទាប់ពីទទួលបានព័ត៌មាននេះសមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវនិងនាំខ្លួនពួកគេមកធ្វេីការ​សាកសួរនិងអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចហៅអាណាព្យាបាលមកផ្ដិតមេដៃធានាយកកូនត្រឡ​ប់ទៅគេហដ្ឋានវិញ ដើម្បីធ្វើការអប់រំណែនាំបន្តទៀត​៕​ដោយ ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print