លោក នាក់ ដាង អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយមនាំយកសំបកបាវចំនួន ១០ ០០០ សំបកបាវជូនដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ លោក នាក់ ដាង អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន តំណាងលោក ស៊ិន វុទ្ធី ប្រធាន លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ និងជាសមាជិកលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួង ព្រមទាំងក្រុមការងារបាននាំយកសំបកបាវរបស់ក្រសួងធនធានទឹក និង ឧតុនិយម ចំនួន ១០ ០០០ សំបកបាវ ប្រគល់ជូនលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ដើម្បីប្រើប្រាស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្តពោធិ៍សាត់។

នៅក្នុងឱកាសនោះ លោក នាក់ ដាង ព្រមទាំងក្រុមការងារបានបន្តចុះ ពិនិត្យស្ថានភាពទឹក នៅតាម បណ្តោយស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ និងស្ថានភាពទឹកកំពុងហូរកាត់ផ្លូវនៅភូមិពោធិ៍កំបោរ ឃុំវាល និងភូមិកំពង់ក្របី ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ តាមការពិនិត្យជាក់ស្តែង ឃើញថា ស្ថានភាពទឹក កំពុងហូរស្រកចុះបណ្តើរៗ បើប្រៀបធៀបនឹងស្ថានភាពទឹកកាលពីថ្ងៃម្សិលមិញ។
សូមបញ្ជាក់ថា ៖ អង្គភាពមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់បានអោយដឹងថា៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខេត្តពោធិ៍សាត់ ៖
1 សីតុ.25°C-29°C
2.កំពស់ទឹកភ្លៀង24h មាន 1/7 ក្រុង.ស្រុក
-ស្រុកតាលោសែនជ័យៈ     42.1 មម
3.កំពស់ទឹកសឹ្ទង,ទន្លេ
-សឹ្ទងពសាត់              5.60 ម (កំពស់
ប្រយ័ត្ន 5.00) ,ទឹកបានស្រក(-0.04ម)
-សឹ្ទងក្រវាញ                    2.70 ម
-សឹ្ទងវាលវែង                   1.00 ម
-ទន្លេកំពង់លួង                   6.07 ម    ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print