ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនយកទៅសាកសួរនិងចាក់ការតាមនីតិវិធីក្រោយពីលួចម៉ូតូមិត្តភក្តិខ្លួន។
ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្លូវបេតុងភូមិថ្មគោលទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះឈុន វណ្ណ ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះឈ្មោះយឹម រ៉ូល ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ម៉ូតូដែលជនសង្ស័យលួចយកទៅនោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KG 8690។
តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះរបស់ខ្លួនទៅអង្គុយលេងផ្ទះជនសង្ស័យដែលជាមិត្តភក្តិនិងគ្នាខណៈអង្គុយលេងមួយសន្ទុះក៏នាំគ្នាជិះម៉ូតូឌុបគ្នាមកអង្គុយលេងនៅដីវាលនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ពេលទៅដល់ជនរងគ្រោះបានទុកម៉ូតូហេីយអង្គុយលេងនៅលេីដីភ្លេចខ្លួនស្រាប់តែជនសង្ស័យលួចយកម៉ូតូជិះគេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដេីម្បីសុំការអន្តរាគមន៍ ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះហេីយក៏ធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាននៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ កាលពីវេលាម៉ង៥ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ