នគរបាលអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនស្រ្តីម្នាក់នៅស្រុកស្រែអំបិល

ចែករំលែក៖

ខេត្តកោះកុង​៖​ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល​ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំជីខលើ នៅថ្ងៃទី៣០​ ខែកញ្ញាឆ្នាំ២០២៣​ បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនលេខ ២៥២.អយ.២៣.ចុះថ្ងៃទី១៩​ ខែកញ្ញាឆ្នាំ២០២៣​ ចេញដោយលោកព្រះរាជអាជ្ញារស់ សារាំ នៃអយ្យការអមសាលាដំបូងខេត្តកោះកុងបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ធឿង ផួង ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង​។

   ការឃាត់ខ្លួនស្រ្តីរូបនេះ​ពីបទមិនអនុវត្តដីកាសម្រេចរបស់តុលាការប្រព្រឹត្តនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិលខេត្តកោះកុងកាលពីថ្ងៃទី ២៨​ ខែមិថុនា​ ឆ្នាំ២០១៩។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print