ស្ថានទូតកម្ពជាជួយនារីជនរងគ្រោះ៦នាក់ក្នុងចំណោម៧នាក់ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបូរកែវ (តំបន់ត្រីកោណមាស)

ចែករំលែក៖

ប្រទេសឡាវ : សូមគោរពជម្រាបជូនបងប្អូនសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់មេត្តាជ្រាបថា ពាក់ព័ន្ធនឹងករណីដែលពលរដ្ឋខ្មែរសរុបចំនួន ០៧នាក់ (នារី) ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបូរកែវ (តំបន់ត្រីកោណមាស) នៃស.ប.ប ឡាវ ហើយបានរត់គេចចេញពីកន្លែងធ្វើការ៖

-បន្ទាប់ពីបានទទួលដំណឹងខាងលើភ្លាម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានទូតបានទំនាក់ទំនងជាមួយមន្រ្តីប៉ូលីសឡាវ នៅតំបន់នោះ ហើយនៅវេលាម៉ោង ០៣៖៣០រសៀល នៅថ្ងៃដដែល កម្លាំងប៉ូលីសឡាវបានរកឃើញទីតាំង និងជួយសង្រ្គោះពលរដ្ឋខ្មែរទាំង ០៦នាក់ ហើយបញ្ជូនទៅទីកន្លែងសុវត្ថិភាព។

...

ដោយឡែក នៅមានពលរដ្ឋខ្មែរ ០១នាក់ ទៀត ដែលមិនបានរត់គេចចេញ ដោយគាត់មានអាការៈមិនស្រួលខ្លួន និងងើបមិនរួច ហើយបន្តស្នាក់នៅកន្លែងធ្វើការនោះ មន្រ្តីប៉ូលីសឡាវនឹងបន្តខិតខំជួយសង្រ្គោះ នៅពេលឆាប់ៗនេះ ដែលស្ថានទូតនឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយអាជ្ញាធរឡាវ៕ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print