រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នានៅមុខវត្តចាក់អង្រែក្រោម​ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​    ភ្នំពេញ​ ៖​ រថយន្តម៉ាក​ Toyota Prius មួយគ្រឿង​ និងរថយន្តម៉ាក Ford Territor មួយគ្រឿងទៀត​បេីកបរតាមផ្លូវមកឈប់ស្ទុបវត្តចាក់អង្រែក្រោម​ ស្រាប់តែត្រូវរថយន្តម៉ាក​ Toyota ហាយលែនឌ័របេីកមកពីក្រោយបុករុញបន្តកន្ទុយគ្នារងការខូចខាតចំនួន០៣គ្រឿង​ តែមិនបង្កឱ្យមានអ្នករងរបួសនោះទេ ។

    ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨​ និង២០នាទីយប់​ ថ្ងៃទី១​ ខែតុលា​ ឆ្នាំ​២០២៣​ នៅតាមបណ្ដោយផ្លូវជាតិលេខ២​ ត្រង់ចំណុចមុខវត្តចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុនោះ​ ​មានរថយន្តចំនួន០២គ្រឿង​ ទី១រថយន្តម៉ាក​ Toyota Prius ពណ៌ទឹកប្រាក់​ ពាក់ផ្លាក​លេខភ្នំពេញ​ 2AX-2343 និងរថយន្តម៉ាក​ Ford Territor ពណ៌ស​ ពាក់ផ្លាក​លេខភ្នំពេញ 2BP-6242​ បានឈប់ស្ទុបក្រហមលេីផ្លូវជាតិលេខ២​ ក្បាលរថយន្តបែទៅខាងជេីង​ដេីម្បីរង់ចាំភ្លេីងខៀវ​បន្តទៅមុខ​បត់ឆ្វេង​ ។ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាក​  Toyota ហាយលែនឌ័រ​ ពណ៌ទឹកប្រាក់​ ពាក់ផ្លាក​លេខភ្នំពេញ​ 2AS-7344 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នបានបុករថយន្តម៉ាក​ Ford Territor​ និងបន្តរុញទៅបុករថយន្ត​ Prius​ ដែលកំពុងឈប់ស្ទុប​ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​ តែក្នុងហេតុការណ៍នេះមិនមានអ្នករងរបួសនោះឡេីយ​ ។ 

      ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ដោយឱ្យភាគីរថយន្តបង្កសម្របសម្រួលគ្នាផងដែរតែមិនត្រូវ​ ទេីបសមត្ថកិច្ចជំនាញចុះមកធ្វេីការវាស់វែងយករថយន្តទាំង០៣គ្រឿងទៅរក្សាទុកបណ្ដោះអាសន្ន​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print