លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ដូចខាងក្រោម :

១- នៅបណ្តាប្រទេសលើលោក ទោះសេរីក៏ដោយនៅទីក្រុងធំៗបក្សកាន់អំណាចពិបាកឈ្នះឆ្នោតណាស់ = ដោយសារនៅទីក្រុងតែងមានបាតុភាពអសកម្មនិងវិធានការណ៍ច្បាប់។
២- ជម្ងឺលាបព័ណ៌លើបក្សកាន់អំណាចវាជាវប្បធម៌របស់ពួកប្រឆាំង = ទោះនៅប្រទេសណាក៏ដោយដោយជៀសមិនរួច។
៣- ប្រទេសស៊ុយអែតកំពុងរងការគំរាមកំហែងពីក្រុមឧក្រឹដ្ឋជនដែលបានធ្វើឲ្យមនុស្សស្លាប់ជាច្រើន = រហូតដល់មេដឹកនាំប្រទេសរកកិច្ចសហការពីកងប្រដាប់អាវុធ។
៤- កុំថាឡើយមកដល់ពេលនេះអាមេរិកមិនទាន់ទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាថ្ងៃទី២៣កក្កដា២០២៣ = គ្រាន់តែមានវត្តមានទូតអាមេរិកនៅក្នុងការប្រជុំដំបូងរដ្ឋសភាក៏មានន័យថា សហរដ្ឋអាមេរិកទទួលស្គាល់ការបោះឆ្នោតដែរ? អ្នកដែលថាអាមេរិកមិនទទួលស្គាល់គឺភ្លើទេ។
៥- ការទទួលស្គាល់ការបោះឆ្នោតឬមិនទទួលស្គាល់មិនមែនប្រកាសជាផ្លូវការនោះទេ = គ្រាន់តែផ្អាកជំនួយដោយសារចោទថាការបោះឆ្នោតមិនត្រឹមត្រូវ ឥឡូវផ្តល់ជំនួយឲ្យកម្ពុជាវិញមានន័យាថាទទួលស្គាល់ការបោះឆ្នោតហើយមិនបាច់និយាយច្រើនទេ?
៦- បើតម្លើងប្រាក់ឈ្នួលអប្បរមាតាមចិត្តចង់ = តម្លើងប៉ុន្មានក៏នៅតែមិនគ្រប់ដែរ?
៧- ប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិតសម្រាប់បម្រើជីវភាពបុគ្គលកម្មករនិយោជិតម្នាក់ៗ =បើយកប្រាក់ឈ្នួលបុគ្គលម្នាក់ៗទៅចិញ្ចឹមក្រុមគ្រួសារនិងសងបំណុលពិតជាមិនគ្រប់ទេ។
៨- បុគ្គលិកសិក្សាក៏ជាមន្ត្រីរាជការដែរ = ការតម្លើងប្រាក់បៀវត្សមន្ត្រីរាជការក៏ក្នុងនេះមានគ្រូបង្រៀនដែរ។
៩- វិទ្យុអាស៊ីសេរីជាអ្នកបំផុសការឈឺចាប់ = បើខ្វះខាតមានតែសុំជំនួយពីវិទ្យុអាស៊ីសេរីតើមានចិត្តទេ?
១០- ការងារការទូតរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ = ការដើរទៅឱបដៃជើងបរទេសពិត្រទូលបរទេសឲ្យជួយបំផ្លាញផលប្រយោជន៍ខ្មែរ? ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print