ខេត្តស្វាយរៀង: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើហឹង្សា ដោយចេតនាមានស្ថានទម្ងន់ទោស
ដោយបានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះ២នាក់បណ្ដាលអោយរងរបួស។
ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅថ្ងៃទី០១ ខែតុលាឆ្នាំ២០២៣ស្ថិតនៅភូមិក្រញូងឃុំមុខដា ស្រុករមាសហែក។
សមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះឆែម ប្រុសពៅ អាយុ១៦ឆ្នាំ រស់នៅនៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក។
ចំណែកជនរងគ្រោះមានឈ្មោះសុខ សូវុតថៃ ភេទប្រុសអាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បុខរបកសិករ រស់នៅភូមិក្រញូង ឃុំមុខដាបណ្ដាលឱ្យរងរបួស ដាច់ហូរឈាមកដៃខាងឆ្វេងធ្ងន់ និងឈ្មោះ ចាន់ សុភាគ ភេទប្រុសអាយុ ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរ:កសិកររស់នៅភមិក្រញូង ឃុំមុខដាបណ្ដាលឱ្យរងរបួសដាច់ហូរឈាមបាតដៃខាងស្តាំ។
ប្រភពបន្តថាកាលពីថ្ងៃទី ៣០ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទីយប់ នៅចំណុចភូមិក្រញូង ឃុំមុខដាមានករណីអំពើហឹង្សា ដោយចេតនាមានស្ថានទម្ងន់ទោសមួយកើតឡើងបង្ករដោយជនសង្ស័យឈ្មោះ ឆែម ប្រុសពៅ បានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះ២នាក់បណ្ដាលអោយរងរបួសហើយបានរត់គេចខ្លួន។
ប្ភពបន្តថា រហូតដល់ថ្ងៃទី០១ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបានសហការជាមួយប៉ុស្ដិ៍រដ្ឋបាលមុខដា ស្រាវជ្រាវរកឃើញជនសង្ស័យឈ្មោះឆែម ប្រុសពៅ ហើយបានឃាត់ខ្លួនយកមកដើម្បីធ្វើការសួរនិងកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់៕ដោយ៖សុថាន