ក្រសួងព័ត៌មាន និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានឱ្យបានកាន់ល្អបន្ថែមទៀត ដើម្បីផលប្រយោជន៍ និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-អាមេរិក

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងព័ត៌មាន និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ឱ្យបានកាន់ល្អបន្ថែមទៀត ដើម្បីផលប្រយោជន៍ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-អាមេរិក។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

នៅក្នុងជំនួបពិភាក្សាការងាររវាង លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន បានផ្តោតជាសំខាន់ លើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ័ក្រសួងព័ត៌មាន រវាងប្រទេសកម្ពុជានិង សហរដ្ឋអាមេរិក លើកិច្ចការងារពង្រឹងពង្រីកវិស័យព័ត៌មានអោយបានកាន់ល្អបន្តទៅមុខទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជារួមដល់ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា សហរដ្ឋអាមេរិក ។

នៅក្នុងឱកាសនេះដែរ លោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានសំដែងនូវការចូលរួមអបអរ សាទរដល់ ឯកឧត្តម នេត្រ ភក្ត្រា ដែលត្រូវតែងតាំងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាលកម្ពុជា ។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានសំដែងនូវការអរគុណដល់ ឯកឧត្តម ប៉ាទ្រិក ម័រហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលបានអញ្ជើញមកធ្វើការអបអរសាទរសម្រាប់អាណត្តិការងារជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។

...

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ក្នុងក្របខណ្ឌ័ក្រសួងព័ត៌មាន ជាមួយស្ថានទូតសហរដ្ឋអាមេរិក អោយបានកាន់រលូននិងល្អប្រសើរទៅមុខជានិច្ច ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print