ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំសប្ដាហ៍របស់ទីចាត់ការចលនូប្បត្ថម្ភ

ចែករំលែក៖

ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជានាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុងរបស់ទីចាត់ការ។

សូមបញ្ជាក់ថា ៖ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន។ ដោយឡែក អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ធ្វើដំណើរទស្សនកិច្ចផ្លូវការនៅឡាវ ។

សូមជម្រាបជូនថា ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ម្សិលមុិញ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ តាមការអញ្ជើញរបស់ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ។

ក្នុងដំណើរបំពេញទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ដើម្បីពង្រឹងបន្ថែមអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យយោធា។

បន្ទាប់មក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយ នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ, ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, ព្រមទាំងទស្សនាកងវរសេនាលេខ៤៩៧ របស់កងទ័ពឡាវផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print