ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះថា៖ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋមកថា មានករណីជនជាតិចិន បង្ហោះវីដេអូចែកចាយគ្រឿងញៀនតាមបណ្ដាញសង្គម ភ្លាមនោះលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៥ កញ្ញាថ្មីៗនេះ បានចាត់ឱ្យកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានចុះទៅបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ជនជាតិចិន ដែលប្រព្រឹត្ដនៅក្រុមទី១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ប្រភពដដែលបន្តថា ជនសង្ស័យមានឈ្មោះ ៖ ១-ឈ្មោះ CHEN JIANG HAI ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុមទី១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។ និង២-ឈ្មោះ SHEN CHUAN ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិចិន សញ្ជាតិចិន មុខរបរ មិនពិតប្រាកដ ។
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានចាប់យកវត្ថុតាងពីជនសង្ស័យរួមមាន ដូចខាងក្រោម៖
-ទូរស័ព្ទដៃចំនួន ០៦គ្រឿង ។
-លិខិតឆ្លងដែនចំនួន ០១ក្បាល ។
-ម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ ។
-ថ្នាំកញ្ចប់រូបទំពាំងបាយជូ អក្សរ POP DRINGK សង្ស័យជាសារធាតុញៀនចំនួន ៥៤ កញ្ចប់ ។
-ថ្នាំកញ្ចប់ពណ៌សក្រហម រូបសេះ សង្ស័យជាសារធាតុញៀនចំនួន ០៧ កញ្ចប់ ។
-ថ្នាំកញ្ចប់ត្នោត អក្សរ HERMES សង្ស័យជាសារធាតុញៀនចំនួន ០៨ កញ្ចប់ ។
-ថ្នាំកញ្ចប់ខៀវ សង្ស័យជាសារធាតុញៀនចំនួន ០២ កញ្ចប់ ។
-ថ្នាំកញ្ចប់ពណ៌ផ្ទៃមេឃ រូបទំពាំងបាយជូ សង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ ។
-ថ្នាំកញ្ចប់ពណ៌ខ្មៅ សង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ ។
-ថ្នាំកញ្ចប់ពណ៌ស សង្ស័យជាសារធាតុញៀនចំនួន ០៣ កញ្ចប់ ។
-ថ្នាំកញ្ចប់រូបក្រូច សង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ ។
-ថ្នាំកញ្ចប់រូបកែវកាហ្វេ សង្ស័យជាសារធាតុញៀនចំនួន ០២ កញ្ចប់ ។
-ម្សៅពណ៌ត្នោត សង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ ។
-ថ្នាំគ្រាប់ពណ៌ក្រហម សញ្ញា (WY) សង្ស័យជាសារធាតុញៀនចំនួន ១៧០២ គ្រាប់ ។
-ថ្នាំគ្រាប់ពណ៌លឿង សង្ស័យជាសារធាតុញៀនចំនួន ៦៧៣ គ្រាប់សារធាតុរាវ សង្ស័យជាសារធាតុញៀនចំនួន ០៨ ដប (ធំ ០៦ ដប និងតូច ០២ ដប) ។
-ឧបករណ៍សម្រាប់មូលបារីចំនួន ០១ គ្រឿង ។
-ឧបករណ៍គ្រីបកំប៉ុងសម្រាប់វេចខ្ចប់គ្រឿងញៀនចំនួន ០១ គ្រឿង ។
-សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនធំ និងកាំភ្លើងខ្លីចំនួន ០១ដើម ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ ត្រូវបានកម្លាំងជំនាញត្រៀមបញ្ជូនខ្លួនទៅសាលាដំបូង ដើម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងបង្ហាញមុខជាសាធារណៈរួចមក៕ដោយ៖សហការី