ភ្នំពេញ : ដូចជាហួសហេតុពេកហើយ ពេលដែលអាជ្ញាធរមូលដ្ឋាន ចុះជួយ សម្របសម្រួល ទាំងប្រធានភូមិ ទាំងចៅសង្កាត់ បែបុគ្គល លោក ខុង ស៊ាងហ៊ី ហៅប៊ី សម្លុត គម្រាមកំហែង ប្រមាថ ដោយពាក្យសម្ដីធ្ងន់ៗ មកលើលោកស្រី ប៉ែន អ៉ិន ចៅសង្កាត់ផ្សារកណ្ដាល២។
ទីបំផុត ! បុគ្គលខាងលើបានយល់ព្រម សុំទោសលោកស្រី ប៉ែន អ៉ិន ចៅសង្កាត់ផ្សារកណ្ដាល២ ក្រោយពីមានការរិះគន់ពីអ្នកលេង TilkTok និងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឡើងនៅចំពោះមុខលោក ជា ខេមរា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
លិខិតសុំទោសជាសាធារណៈ បានរៀបរាប់ថា :
ខ្ញុំបាទឈ្មោះ ខុង ស៊ាងហ៊ី អាយុ៥៩ឆ្នាំ មានទីលំនៅ ផ្ទះលេខ៦៨Eo ផ្លូវលេខ១៤៨ ភូមិ៥ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សូមធ្វើការសុំទោសលោកស្រីចៅសង្កាត់ផ្សារកណ្ដាលទី២ និងសាធារណៈជន ។
ខ្ញុំបាទមានការសោកស្ដាយខ្លាំងណាស់នូវទង្វើរបស់ខ្ញុំបាទ ដែលបានប្រើប្រាស់ពាក្យសម្តី និងកាយ វិការមិនសមរម្យទៅលើលោកស្រី ប៉ែន អ៊ុន ចៅសង្កាត់ផ្សារកណ្តាលទី២ សូមលោកស្រីចៅសង្កាត់មេត្តាអភ័យ ទោសដល់រូបខ្ញុំបាទផង ខ្ញុំបាទសូមសន្យាថាឈប់ប្រព្រឹត្តអំពើបែបនេះទៀតហើយ ហើយខ្ញុំបាទក៏សុំទោសដល់ សាធារណៈជននូវទង្វើរបស់ខ្ញុំបាទដូចមានវីដេអូក្នុងបណ្ដាញសង្គម សូមបងប្អូនសាធារណៈជាមេត្តាយោគយល់ អធ្យាស្រ័យដល់ខ្ញុំបាទផង ខ្ញុំបាទដឹងពីទោសកំហុសហើយ ។
មិនអីទេបើដឹងថាខ្លួនខុស ហើយកែកំហុស កសាងអំពើល្អវិញទៅ នោះសង្គមទទួលយកបាន ពីព្រោះថាវ័យរបស់អ្នក សម មានគុណធម៌ សុជីវធម៌ សំដីសំដៅសមរម្យ ឡើងវិញបាន ៕
ដោយ : សហការី