សមត្ថកិច្ច​ស្រុក​មោង​ឫស្សី​ នាំខ្លួនយុវ​ជន ០២នាក់​ ក្នុងករណីបង្ហោះម៉ូតូក្នុងមូលដ្ឋានបង្កភាពអនាធិបតេយ្យ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី​ បានធ្វេីការ​អប់រំណែនាំយុវ​ជនចំនួន ០២នាក់ក្នុងករណីបង្ហោះម៉ូតូក្នុងមូលដ្ឋានបង្ក ភាពអនាធិបតេយ្យ​ក្នុង​មូលដ្ឋាន​ស្រុក​ ដែល​អាចនឹងបង្ក​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់អ្នកដទៃ​​ណាមួយ​ជាយថាហេតុ​។

លោកស្នងការខេត្ត​ បានឱ្យដឹងទៀតថា​ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី កាលពីថ្ងៃទី​០២​ តុលា​ម្សិលមិញ​ បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌បានធ្វើការ​កោះហៅយុវជនចំនួន០២នាក់ មកអប់រំណែនាំធ្វើកិច្ចសន្យា ដោយសារពួកគេបានបង្ហោះម៉ូតូបង្កអនាធិបតេយ្យនៅលើផ្លូវបេតុងត្រង់ចំណុចក្រុមទី៥ភូមិពោ​ធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

យុវជន​ទាំង​ពីរ​នាក់​នេះ​រួម​មាន៖១-ឈ្មោះ ពេក បញ្ញា ហៅប៉ុច ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សីខេត្ត បាត់ដំបង(អ្នកបើកម៉ូតូ)។ និង២-ឈ្មោះ ថន ដាវីត ហៅ ម៉ូវ ភេទប្រុស អាយុ១៧ ឆ្នាំរស់នៅ ភូមិពោធិ៍ ឃុំគារ ស្រុកមោងឫស្សី ខេត្ត បាត់​ដំបង(អ្នកជិះពីក្រោយ)។

សូមជម្រាបជូនថាមូលហេតុដែលសមត្ថកិច្ចនគរ​បាល​កោះហៅអ្នកទាំងពីរមកធ្វើការអប់រំណែនាំនេះគឺ កាលពីថ្ងៃទី០១ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង​១៧និង០០នាទីនៅចំណុចផ្លូវបេតុង ក្នុងក្រុមទី៥ភូមិពោធិ៍១ ឃុំ គារ ស្រុកមោងឫស្សីខេត្តបាត់ដំបងយុ​វ​ជនទាំងពីរនាក់ខាងលើបានជិះម៉ូតូបង្ហោះបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋានហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចនគរបាល ដែលផ្តើមពីបញ្ហានេះទើបសមត្ថកិច្ច នគរបាលចាត់វិធានការកោះហៅ​មកធ្វើការសាកសួរ ដោយគេទទួលសារភាពនូវកំ​ហុសឆ្គងដែលគេបានប្រព្រឹត្តិរួចធ្វើកំណត់ហេតុអប់រំណែនាំ ឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត និងឱ្យអាណាព្យាបាលធានាយកទៅធ្វើការអប់រំ នៅមូលដ្ឋានវិញ៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print