ជម្លោះរឿងក្របីសុីស្រូវក្លាយជាអំពើហិង្សាប្រតាយប្រតប់គ្នានៅស្រុកកំពង់រោទ៏

ចែករំលែក៖

ខេត្តស្វាយរៀង: ជម្លោះរឿងក្របីសុីស្រូវក្លាយជាហិង្សារវាងបុរសជាម្ចាស់ស្រែនិងម្ចាស់ក្របីនៅស្រុកកំពង់រោទ៏។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣៣នាទីល្ងាច ថ្ងែទី០២ខែតុលាឆ្នាំ២០២៣ ភូមិសំយ៉ោងឃុំសំយ៉ោងស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនរងគ្រោះ

ជាម្ចាស់ក្របីមានឈ្មោះប៉ាវ ផុន អាយុ៤៣ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។

ចំណែកជាម្ចាស់ស្រែ មានឈ្មោះ យឹម ហឿនភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ប្រភពបន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំយ៉ោងបានទទូលពត៏មានពីឈ្មោះព្រាប ស៊ន់ អាយុ៥៧ឆ្នាំ ភេទស្រីមុខរបរជំនូយការភូមិមានទីលំនៅភូមិសំយ៉ោងឃុំសំយ៉ោងស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងថាមានករណីហឹង្សាបង្ករបួសស្នាមដោយចេត

នា(ប្រតាយប្រតប់ គ្នាទៅ វិញទៅមក)។

ដោយមុនកើតហេតុ ឈ្មោះ យឹមហឿន

បានដើរចេញពីផ្ទះរបស់ខ្លូនទៅមើលស្រូវនៅស្រែស្រាប់តែឃើញក្របីរបស់ឈ្មោះប៉ាវផុន កំពុងសុីស្រូវរបស់ខ្លូន(ចេញពីភ្លឺប្រហែលវែងទទឹង

0២ម៉ែត្របណ្តោយប្រហែល៦ម៉ែត្រ)។

ឃើញដូចនេះម្ចាស់ស្រែ ក៏បានដឹកក្របី ដែលកំពុងស៊ីស្រូវ មកប្រគល់អោយម្ចាស់ក្របី ខណៈនោះ ជនរងគ្រោះនឹងប្រពន្ធបានដើរចេញពីផ្ទះរបស់ខ្លូនមកលើថ្នល់ហើយ បានស្រែកសំឡុតនឹងចោទថាកាត់ខ្សែក្របីរបស់ខ្លូន ។

ប្រភពបន្តថាពេលនោះអ្នកទាំងពីក៏បានឈ្លោះប្រកែកដាក់គ្នាទៅវិញទៅមក រូចមកម្ចាស់ក្របីបានយកបន្ទះក្តាមានប្រវែងប្រហែលកន្លះម៉ែត្រ ទទឹង២តឹកមកវាយទៅចំខ្នងដៃរខាងស្តាំនឹងស្មាខាងស្តាំបណ្តាលអោយហើមដៃ។

ប្រភពបន្តថាពេល នោះម្ចាស់ស្រែឈ្មោះយឹម ហឿនបានយកកណ្តៀវ ច្រូតស្មៅ(ដងដែកមុខស្រូចប្រវែង៣៥សង់ទីម៉ែត្រ) មកកាប់ទៅលើឈ្មោះ ប៉ាវ ផុនត្រូវចំលើដោះខាងស្តាំ១កណ្តៀវ ដើមដើមដៃរខាងឆ្វេងមូយកណ្តៀវ នឹងក្រោមស្លាបក្រចៀវខាងឆ្វេងមូយកណ្តៀវបណ្តាលអោយរងរបួសជាទម្ងន់ ។

បច្ចុប្បន្ន ជនរគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តស្វាយរៀង។

ចំណែកជនសង្ស័យសមត្ថកិច្ចបានសំយោបល់ព្រះរាជ្ញាធ្វើការឃាត់ខ្លូននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំយ៉ោងដើម្បីចាត់ការបន្តតាមច្បាប់ ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print