Man Utd ធ្វើម្ចាស់ផ្ទះទទួលក្រុមខ្លាំង Galatasaray មកពីទួរគីនៅ Champions League រាត្រីនេះ

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Galatasaray នៅរាត្រីថ្ងៃអង្គារនេះក្នុងកីឡដ្ឋាន Old Trafford ក្នុងការជួបក្រុមដែលមិនទាន់ទទួលបានជ័យជម្នះដូចគ្នានៅដំណាក់កាលដំបូងក្នុងវគ្គចែកពូល UEFA Champions League ក្នុងពូល A

 Manchester United បានរងបរាជ័យក្នុងការប្រកួតបើកឆាកក្នុងពូល Champions League របស់ពួកគេ ដោយបានចាញ់ក្នុងលទ្ធផល ក្នុងការធ្វើដំណើរទៅជួបក្រុម Bayern München កាលពីថ្ងៃទី២១ កញ្ញាកន្លងទៅ។ ចំណែក Galatasaray រកបាន១ពិន្ទុក្នុងការប្រកួតវគ្គចែកពូលចុងក្រោយរដោយស្មើ នៅទឹកដីខ្លួនឯងពេលប៉ជាមួយ København ក្រុមខ្លាំងទួរគីនេះមិនស្គាល់ចាញ់សោះក្នុងការប្រកួត២០ចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ (ឈ្នះ១៧ និងស្មើ៣)

 Galatasaray ស្ថិតនៅលេខរៀងទី៣ក្នុងពូលដែលមាន១ពិន្ទុ ខណៈ Manchester United ឈរនៅលេខរៀងទី៤មិនទាន់មានពិន្ទុទេ។ ដោយមាន៣ពិន្ទុ Bayern München កំពុងនាំមុខក្នុងពូល និង København ស្ថិត នៅ លេខ២ ដែលមាន១ ពិន្ទុដែរ។ ការជួបគ្នាចុងក្រោយ Manchester United បានឈ្នះកាលពីខែកក្កដា ឆ្នាំ២០១៦ ដោយបានយកឈ្នះ Galatasaray ក្នុងជំនួបមិត្តភាពអន្តរជាតិ។

 ជាមួយនឹងគ្រាប់បាល់ទល់នឹងក្រុម København កីឡាករ Boey និង Tetê គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេនៅ Champions League សម្រាប់ក្រុម Galatasaray រីឯ Casemiro ជាអ្នកស្វែងរកគ្រាប់បាល់នាំមុខឲ្យក្រុម Manchester United ក្នុងការប្រកួត Champions League បន្ទាប់ពីរកបានមួយគ្រាប់ក្នុងការប្រកួតបើកឆាកទល់នឹង Bayern München កន្លងទៅ។

 Galatasaray បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតចំនួន១០ជាប់ៗគ្នានៅគ្រប់ការប្រកួតទាំងអស់។ ពួក គេ បានបំប៉ោង សំណាញ់ ទីនៅ គ្រប់ ការ ប្រកួត ចាប់ តាំង ពី ជំនួប Süper Lig ជាមួយ Kayserispor កាល ពី ខែ សីហា។ Galatasaray មិន ស្គាល់ ចាញ់សោះ ក្នុង ការ ប្រកួត ជម្រុះ Champions League ចំនួន៣ លើក ក្នុង ការ ធ្វើ ដំណើរ របស់ ពួក គេនៅក្រៅទឹកដី។ ក្រុមមកទួរគីមួយនេះកំពុងសម្លឹងរកការបន្ថែមទៅលើការមិនស្គាល់ចាញ់ក្រៅផ្ទះ១០ប្រកួត (ឈ្នះ៨ និងស្មើ២) ក្នុងគ្រប់ការប្រកួតទាំងអស់។

 ចំណែកក្រុម Manchester United មិន ទាន់ បាន លេង ក្នុង ផ្ទះ នៅ Champions League រដូវ កាល នេះ ទេ។ កាល ពី រដូវកាល មុន Manchester United ឈ្នះ ស្មើ និង ចាញ់ ក្នុង ការ ប្រកួត Europa League ចំនួន លើក នៅ Old Trafford ក្នុង ការ ប្រកួត លើក ចុង ក្រោយ របស់ ពួក គេ ក្នុង ការ ប្រកួត ទាំង អស់ Manchester United ឈ្នះ និងចាញ់ ៤។ ដោយឡែកក្រុម Galatasaray ឈ្នះ៥ និងស្មើ១ ក្នុង៦ចុងក្រោយរបស់ពួកគេ។ ពួកគេបានស៊ុតបាល់បញ្ចូលទី១៤គ្រាប់និងរបូតបាល់៦ក្នុងអំឡុងពេលនោះ (រូបភាព soccerway.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print