មកដឹងពីប្រវត្តិ វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ដែលកំពុងមានភាពល្បីល្បាញក្នុងបណ្ដាញសង្គម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ រយៈពេលប៉ុន្មានថ្ងៃ កន្លងទៅនេះ មានរឿងល្បីល្បាញពេញបណ្ដាញសង្គម ពីព្រះសង្ឃមួយអង្គគង់នៅអាស្រម លោកតាសុត។ បច្ចុប្បន្នបានបានក្លាយជាវត្ត ចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិត នៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបានចែកចាយពេញបណ្ដាញសង្គម ខ្លះនិយាយតាមបែបជំនឿ មានបារម៉ី ចេះមើល ជំងឺ ខ្លះ ទៀតនិយាយបែបរវើរវាយដោយកំណត់ព្រះជន្ម ព្រះអង្គ រហូតទៅដល់១២២ ព្រះវស្សា ។ យ៉ាងនេះក្តី ព្រះអង្គក៏ធ្លាប់បដិសេធរួចទៅហើយ តាមរយៈបណ្តាញសង្គម ថាអ្វីៗមិនពិតដូចការលើកឡើងទេ។ ដើម្បីដឹងឱ្យបានច្បាស់ ព្រឹកថ្ងៃទី៣ ខែតុលាឆ្នាំ២០២៣ អ្នកកាសែតបានទៅដល់វត្តនោះហើយ ។ ប៉ុន្តែមិនបានជួបព្រះគ្រូចៅ អធិការទេ ដោយគណៈកម្មការនិង តាអាចារ្យប្រាប់ថា៖ ព្រះអង្គបាននិមន្តទៅ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីលោក ហែម ទីន អាយុ៦០ឆ្នាំ ជាមេ ភូមិប៉ាតឡាង បានបញ្ជាក់ពីប្រវត្តិ អាស្រមតាសុត ដែលបានប្រែក្លាយជា វត្តចន្ទប្បជោត្តនារាមហៅវត្តតាសុតនេះ ថា៖ កាលពី៥ ឆ្នាំមុន មានព្រះសង្ឃមួយអង្គព្រះនាម ព្រះធម្មវនរាសី ចន្ទ័ មុនី មកសុំទីតាំងធ្វើអាស្រមនៅចំណុចទួលមួយឈ្មោះទួលកំពតគុយ ។ ដោយសារតែនៅទីនោះត្រូវបានប្រជាពលរដ្ឋយកដីធ្វើស្រែចម្ការដីនៅសល់រួមតូច លោកតា ព្រុំ សុត មានសទ្ឋាជ្រះថ្លា បានប្រគល់ដីទំហំ១០គុណ១០ម៉ែត្រ នៅចំណុចដើមលាភ មានចម្ងាយពីទូលកំពតគុយ ប្រហែលជាង២០០ ម៉ែត្រ ដើម្បិធ្វើអាស្រមគឺ  នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៨ ។ 

ពេលដែលព្រះអង្គគង់នៅ ក៏ចេះតែកសាងជាបន្តបន្ទាប់ ដោយមានបរិស័ទជួយឧបត្ថម្ភ ជាបច្ច័យ ខ្លះក៏ជួយទិញដីដើម្បី ពង្រីក កសាងបន្ថែម រហូតដល់បច្ចុប្បន្ន ផ្ទៃដីសរុបប្រមាណជាង៣ហិកតា និងបានក្លាយជាវត្តមួយឈ្មោះចន្ទប្បជោត្តនារាម ហៅវត្តតាសុត ដោយបានកសាងសាលាឆាន់,ព្រះវិហារ កុដិ ប៉ុន្តែបានតិចតួច និងខ្លះគ្រាន់តែបានត្រឹមតែបុកគ្រិៈចាក់សសរ ប៉ុណ្ណោះ ហើយក៍មិនទាន់មានភាពល្បីល្បាញដូចបច្ចុប្បន្ននេះ

ដែរ ។ លោកមេភូមិប៉ាតឡាងបានបញ្ជាក់ថា ភាពល្បី ល្បាញរបស់ព្រះអង្គចៅអធិការវត្ត តាសុត នេះគឺដោយ សារតែប្រហែលជាង១ខែមុន មានព្រះសង្ឃថៃដង្ហែព្រះ បដិមាចូលមកតម្កល់នៅទីអារាមមួយនេះ ដោយមាន ពុទ្ឋបរិស័ទ្ឋ ដង្ហែមកជាច្រើននាក់ ហើយក៏ចេះតែមាន ឈ្មោះបោះសំឡេងតាមប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមធ្វើឲ្យល្បីល្បាញ វត្ត និងព្រះកិត្តិនាមព្រះអង្គទៅ។

ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង លោក ស លាង បានបញ្ជាក់ថា៖ ទីអាស្រម តាសុត បានក្លាយ ជាវត្តអារាម តាមច្បាប់ កាលពីជាង២ឆ្នាំមុន ដោយបានទទួលស្គាល់ដោយក្រសួង និងមន្ទីរធម្មការចុះបញ្ជីការ ត្រឹមត្រូវ ។ ចំពោះបាតុភាពមិនប្រក្រតី ធ្វើឲ្យផ្ទុះក្នុងបណ្ដាញសង្គម ដែលមានរូបថតមួយសន្លឹកដោយព្រះ អង្គដាក់ជើងលើក្បាលពុទ្ធបរិស័ទម្នាក់កាលពីកន្លងទៅ ក្រោយការស្រាវជ្រាវ គឺដោយសារ កាលពីថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២៣ មានបងប្រុសម្នាក់ រួមនិងពុទ្ឋបរស័ទ ប្រមាណ១០០ នាក់ បានទៅជួបព្រះអង្គ នឹងបានសួរសំណួរ ពីព្រះធម៌២ចំណុច។ ពេលព្រះអង្គថេរដិការបក ស្រាយបានត្រឹមត្រូវបងប្រុសនោះ ថ្វាយបង្គំសុំឱ្យព្រះ អង្គលើកជើងដាក់លើក្បាល តែព្រះអង្គមិនព្រមសុំត្រឹម តែថ្វាយបង្គំបានហើយ។ តែពេលក្រាបថ្វាយបង្គំគាត់បានទាញជើងព្រះអង្គកំពុងភ្លេចខ្លួនដាក់លើក្បាល។

រឿងព្រះជន្មព្រះអង្គ១២២ព្រះវស្សា គឺក្រុមដដែលហ្នឹង បានសួរតាអាចារ្យនៅក្នុងវត្ត មុខរូបសំណាកលោកឪសួង។ លោកអាចារ្យបកស្រាយបញ្ជាក់ លោកថាលោកឪសួង បានសុគតក្នុងព្រះជន្ម ៧៨ព្រះវស្សា បើលោកសួងនៅមានព្រះជន្មដល់បច្ចប្បន្ន គឺប្រហែល១២០ ព្រះវស្សា មិនមែនព្រះអង្គព្រះជន្ម១២២ ព្រះវស្សា ដូចការបង្ហោះក្នុងហ្វេសបុកឡើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print