លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកនូវចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :

១- ការកើតឡើងរឿងស្រីចាញ់បោកគេ = មកពីមេខ្យល់ប្រើល្បិចនិងមកពីសាម៉ីជនលោភលន់ចង់មានចង់បាន ដោយគ្មានការពិចារណា។
២- ការបង្កើតចលនាប្រជាធិបតេយ្យរួបរួមជាតិនៅកូរ៉េខាងត្បូង = ជាចលនាដើរតាមលំអានរបស់ចលនាប្រជាធិបតេយ្យរបស់លោក យឹម ស៊ីណន។
៣- ការខ្ចីលុយពីធនាគារមានកិច្ចសន្យា = បើគ្មានលុយសងគេតាមកិច្ចសន្យាទេ ភាគីត្រូវទទួលខុសត្រូវតាម ច្បាប់និងកិច្ចសន្យាខ្ចី។
៤- ការផ្សព្វផ្សាយអ្វីៗដែលល្អនៅកម្ពុជា = គឺក្នុងគោលបំណងឲ្យប្រជាជនកម្ពុជាក៏ដូចជាជនបរទេសយល់ដឹងពីលទ្ធផលរីកចម្រើននៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងសង្គមកម្ពុជា។
៥- ប្រាសាទបុរាណនៅកម្ពុជាមានច្រើនរាប់មិនអស់ដែលមួយចំនួនរកមិនទាន់ឃើញ = បណ្តាប្រាសាទដែលបានរកឃើញ មិនមានការបាត់បង់ទេ។
៦- គណបក្សប្រជាជនកម្ពុជាជាស្ថាបនិកនៃវប្បធម៌សន្ទនា = និងវប្បធម៌បង្រួបបង្រួមជាតិបក្សនយោបាយណាក៏ដោយក៏អាចចរចាជាមួយគណបក្សប្រជាជនកម្ពុជាបានដែរឲ្យតែមានឆន្ទៈដូចគ្នា។
៧- បើម្ខាងមានឆន្ទៈចង់ចរចានិងបង្រួបបង្រួមជាតិ តែម្ខាងទៀតគិតពីជេរនិងលាបព័ណ៌ = វប្បធម៌សន្ទនាមិនអាចកើតមានបានទេ?
៨- នយោបាយជេរនិងលាបព័ណ៌ = គឺជានយោបាយឯកោខ្លួនឯង។
៩- ការលើកលែងពន្ធសម្រាប់អាជីវកម្មរ៉ែ = គឺជាគោលនយោបាយទាក់ទាញវិនិយោគបរទេស។
១០- តាំងពីពេលយកពន្ធក៏ពួកប្រឆាំងនៅតែវាយប្រហារថាបានបំផ្លឹចបំផ្លាញធនធានធម្មជាតិដែរ = ទោះរដ្ឋមានគោលនយោបាយយ៉ាងណាក៏នៅតែមិនត្រូវចិត្តពួកវាដែរ?៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print