សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការប្រកាសព័ត៌មានឱ្យដឹងមុន សម្រាប់ទាំងអស់គ្នា នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ÷ សិក្ខា សាលាពិគ្រោះយោបល់ថ្នាក់ជាតិ បានរៀបចំឡើង នាព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣ ក្រោមកិច្ចសហប្រតិបត្តិការ គណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងការិយាល័យអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ កម្មវិធីស្បៀង អាហារពិភពលោកនិងមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ គឺអង្គការសហប្រជាជាតិទទួលបន្ទុក ការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ «ស្ដីពីការប្រកាសព័ត៌មានឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា នៅកម្ពុជា » ក្រោមអធិបតីភាពលោក ហង្ស សាមឿនទីប្រឹក្សាផ្ទាល់ សម្ដេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ.លោក ,លោកស្រីមកពីក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល ពាក់ព័ន្ធ និងសហព័ន្ធអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។

សិក្ខាសាលានេះបានរំលេចពីគោលបំណង ផ្សព្វផ្សាយ និងចែករំលែកអំពីគំនិត ផ្តួចផ្តើម ស្ដីពីការប្រកាសព័ត៌មានឱ្យដឹងមុន សម្រាប់ទាំងអស់គ្នា ដែលជាការរួមគ្នាអនុវត្តន៏ និង ជួយដល់ជនដែលងាយរងគ្រោះ បានទាន់ពេលវេលា។ ប្រពន្ធ័ប្រកាសព័ត៌មានឱ្យដឹងមុន ត្រូវបានចាត់ទុក ជាយន្តការដ៏មានប្រសិទ្ធភាព ក្នុងការចូលរួមចំណែក ដល់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ និងជួយសង្គ្រោះអាយុជីវិតមនុស្ស និងសេដ្ឋកិច្ចជាតិ ដែលផ្តល់ផលចំណេញដល់ការវិនិយោគ។

មានប្រសាសន៏បើកឯកឧត្តមបណ្ឌិត ហង្ស សាមឿន ក្នុងនាម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម.
ក៏ដូចជា រាជរដ្ឋាភិបាលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពលើ ការប្រកាស ព័ត៌មានឱ្យដឹងមុន សម្រាប់ប្រជាពលរដ្ឋ ការប្រកាន់យកនូវវិធីសាស្ត្រ “សង្គមទាំងមូល” ដែលពាក់ព័ន្ធនឹង ភាគីទាំងអស់ រួមទាំងសង្គមស៊ីវិល និងវិស័យឯកជន ដែលអាចពង្រឹង និងនិរន្តរភាពសេវាកម្ម ប្រកាស ព័ត៌មានឱ្យដឹងមុន បានប្រសើរជាងមុន។ វាមានសារៈសំខាន់ដូចគ្នា ក្នុងការទទួលស្គាល់ថាគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ មានការប៉ះពាល់ដល់មនុស្ស, សត្វពាហនៈ, ហេដ្ឋារចនាសម្ព័ន្ធ និង ទ្រព្យសម្បត្តិសាធារណៈទូទៅ នៅលើពិភពលោក។

លោកបណ្ឌិតបន្តថា គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានចាត់ជាស្ថាប័នមួយ តំណាងសម្រាប់សម្របសម្រួលគំនិតផ្ដួចផ្ដើម ក្រោមកិច្ចសហការ និងសម្របសម្រួលជាមួយអង្គការ សហប្រជាជាតិ ដែលមានកម្មវិធីស្បៀងអាហារពិភពលោក ជាស្ថាប័នសម្របសម្រួលប្រចាំប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យគំនិតផ្តួចផ្ដើមនេះដំណើរការទៅបានរលូន ចាំបាច់ត្រូវមានកិច្ចសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។ ជាពិសេសស្ថានប័នជំនាញ ដូចជាក្រសួងធនធានទឹក និង ឧត្តុនិយម ក្នុងការផ្ដល់ព័ត៌មានព្យាករណ៍នានា ដើម្បីឱ្យអ្នកប្រើប្រាស់យកទិន្នន័យនេះមកប្រើប្រាស់ មានភាពងាយស្រួល ក្នុងការធ្វើផែនការត្រៀមរៀបចំ ដែលជាយន្តការក្នុងការឆ្លើយតប ប្រកបដោយ ប្រសិទ្ធភាព និងជាពិសេស ចែករំលែកដល់ប្រជាពលរដ្ឋជាមុន ក្នុងការត្រៀមរៀបចំ រួចជាស្រេចមុនពេល ព្រឹត្តិការណ៍គ្រោះមហន្តរាយកើតឡើង ។

លោកអនុប្រធានទី២បានលើកឡើងថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកទាំងមូល បានជួបប្រទះនឹង ឧប្បត្តិ ហេតុ នៃគ្រោះមហន្តរាយធំៗជាច្រើនដូចជា រលកយក្សស៊ូណាមិ, ផ្ទុះភ្នំភ្លើង, ខ្យល់ព្យុះ, ខ្យល់កន្ត្រាក់ ពិសេសជំងឺកូវីដ-១៩ ។ល។ ក្រៅពីនេះ ក៏មានគ្រោះមហន្តរាយ ដែលបង្កឡើងដោយមនុស្ស ដូចជា សង្គ្រាមប្រដាប់អាវុធ, ភេរវកម្ម, គ្រោះថ្នាក់ចរាចរណ៍, ធ្លាក់យន្តហោះ និងជម្ងឺរាតត្បាតផ្សេងៗ ក៏ដូចជា ការអភិវឌ្ឍដោយមិនបានគិតគូរអំពីបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ។ ក្នុងន័យនេះ ការងារគ្រប់គ្រង គ្រោះមហន្តរាយ និងការងារអភិវឌ្ឍ គឺជារឿងតែមួយ តែងតែបំពេញឱ្យគ្នាទៅវិញទៅមក ហើយវាមិន មែនរឿងពីរដាច់ដោយឡែកពីគ្នានោះទេ។ ដូច្នេះការអភិវឌ្ឍ ដែលមាននិរន្តរភាព និងប្រកប ដោយចីរភាព គឺ បានគិតគូរអំពីហានិភ័យគ្រោះមហន្តរាយ និងរួមចំណែកដល់ការកាត់បន្ថយគ្រោះមហន្តរាយ និងការកាត់ បន្ថយភាពក្រីក្រ របស់ប្រជាជន។

...

លោកបណ្ឌិតបានធ្វើការជំរុញលើកទឹកចិត្តដល់ ភាគីពាក់ព័ន្ធទាំងអស់ គប្បីយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងខ្លាំងក្លាក្នុងការបំពេញកាតព្វកិច្ច លើការងារគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឱ្យបានថយចុះ ក្នុងកម្រិតអប្បបរមា ទោះបីគ្រោះមហន្តរាយបង្កឡើងដោយមនុស្សក្តី ឬដោយធម្មជាតិក្តី ហើយត្រូវចាត់ទុក ការងារគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងាររបស់យើងទាំងអស់គ្នានិងសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងភាគីអ្នកពាក់ព័ន្ធ ដែលបានចូលរួមក្នុងការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទាន លើការពង្រឹងសមត្ថភាព ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ កន្លងមក និងបច្ចុប្បន្ន៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print