ឆក់កាបូបពីស្ត្រីម្នាក់មិនបានហេីយរត់មិនរួចពីសមត្ថកិច្ចទៀត

ចែករំលែក៖

ខេត្តតាកែវ​៖​ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់ខណៈកំពុងជិះម៉ូតូតាមដងផ្លូវមិនបានសម្រេចកាលពីវេលាម៉ោង៦និង៣៧នាទីព្រឹក​ ថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២៣​ នៅចំណុចលើផ្លូវជាតិលេខ៣​ ស្ថិតក្នុងភូមិចំការដៀប​ ឃុំអង្គតាសោម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ហេីយព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។

ជនរងគ្រោះឈ្មោះសេក សារុនភេទស្រីអាយុ ៤៣ ឆ្នាំទីលំនៅភូមិអង្គរជ័យសង្កាត់ដំណាក់កន្ទួត ស្រុកកំពង់ត្រាចខេត្តកំពត។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុនៅពេលដែលជនរងគ្រោះកំពុងជិះម៉ូតូស្ពាយកាបូបតាមផ្លូវជាតិលេខ៣​ ចេញពីផ្សារអង្គតាសោមដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់​ ជិះម៉ូតូមួយគ្រឿងឌុបគ្នា​ មកពីក្រោយរួចធ្វេីសកម្មភាពឆក់យកកាបូបស្ពានបណ្ដាលឱ្យជនរងគ្រោះដួលម៉ូតូអូសប្រហែល១០ ម៉ែត្រ រងរបួសស្រាល តែមិនមានបាត់បង់សម្ភារៈអ្វី ឡើយភ្លាមនោះជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុភ្លាមដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញា កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដឹកនាំដោយលោករសេនីយ៍ឯក ឌុក ធីយ៉ាអធិការនគរបាលស្រុកសហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងកម្លាំងប្រជាការពារបានចេញធ្វើអន្តរាគមន៍ភ្លាមៗដោយស្ទាក់ឃាត់បានជនសង្ស័យចំនួន២នាក់នៅត្រង់ចំណុចភូមិត្រពាំងខ្នារឃុំអង្គតាសោម។
ទី១​ ឈ្មោះនួន ចាន់ដារ៉ាហៅរ៉ាដូភេទប្រុសអាយុ ២០ឆ្នាំទីលំនៅភូមិ កកោះឃុំខ្វាវស្រុកទ្រាំងខេត្តតាកែវ(ជាអ្នកឆក់)
ទី២​ ឈ្មោះគា និតហៅជីវ័នភេទប្រុសអាយុ ២៤ឆ្នាំនៅភូមិបឹងឃុំតាំងក្រសាំងស្រុកបាធាយខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅម្ដុំវត្ត ជម្ពូ វ័ន (ជាអ្នកបើកម៉ូតូ) ព្រមទាំងដកហូតវត្ថុតាងម៉ូតូ c១២៥​ ពណ៌ ស ស៊េរី ២០២៣​ ពាក់ស្លាកលេខភ្នំពេញ1.K.j 3556 ចំនួនមួយគ្រឿង។
ពេលសាកសួរជនសង្ស័យបានសារភាពថាពួកគេទាំងពីរនាក់បានធ្វើសកម្មភាពឆក់តាមដងផ្លូវជាតិលេខ៣និងលេខ ២២ចំនួន ៤ លើកមកហេីយ។

...

បច្ចុប្បន្នកំពុងកសាងឯកសារបញ្ជូនសំណុំរឿងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print